មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…

6 Videos


​ពិតជា​មិនគួរ​ឲ្យ​ជឿ ដែល​ទារិកា​តូច​មួយ មាន​វ័យ​ត្រឹមតែ ១០ សប្ដាហ៍ អាច​បញ្ចេញ​សម្លេង​ជា​ពាក្យ ថា «​សួស្ដី​» ទៅកាន់​ម្ដាយ​របស់គេ ។ ម្ដាយ​ដែលមាន​កូន​ពីរ​នាក់ នាង Holly Freeman មកពី​តំបន់ Bromley ក្នុង​ទីក្រុង London បាន​ឲ្យ​ដឹងថា កូនស្រី​របស់​នាង Poppy បានចាប់ផ្ដើម​ញញឹម និង បញ្ចេញ​សម្លេង​ឭៗ តាំងពី​បាន ៥ សប្ដាហ៍​ម្ល៉េះ តែ​មិត្តភក្ដិ​របស់​នាង​បាន​និយាយថា នោះ​គ្រាន់ តែ​ជា​ខ្យល់​ប៉ុណ្ណោះ ។​

មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…

​ប៉ុន្តែ​ម្ដាយ​វ័យ ៣០ រូបនេះ បានបង្ហាញ​អារម្មណ៍​ជឿជាក់ថា កូនស្រី​តូច​របស់​នាង បាន​ព្យាយាម​ក្នុង ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​នាង ហេតុនេះហើយ នាង​ក៏បាន​ចាប់ផ្ដើម​ថត​វីដេអូ​របស់​កូន​នាង ទុក ។ អ្នកស្រី Holly Freeman បាន​បន្តថា «​នាង​បាន​ញញឹម ហើយ​នាង​ជា​ទារិកា​ដែល​សប្បាយ រីករាយ​តាំងតែ​ពី​ដើម​មក ។ នាង​តែងតែ​ធ្វើ​សម្លេង​ស្វាគមន៍​ខ្ញុំ និង​ញញឹម​ដាក់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចាប់ ផ្ដើម​ថត​វីដេអូ​ពី​នាង​គ្រប់ពេលវេលា​» ។ អ្នកស្រី Holly បាន​បន្តទៀតថា «​រាល់​ព្រឹក កូនស្រី​ទីមួយ របស់ខ្ញុំ​តែង​និយាយ សួស្ដី ទៅកាន់ Poppy ហើយ​ខ្ញុំ​ក៏​និយាយ​ពាក្យ​នេះ​ទៅកាន់​នាង​ដែរ​» ។

មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…

​អ្នកស្រី Holly បាន​បន្ថែមថា អ្នកស្រី​តែងតែ​និយាយ​សួស្ដី​ទៅកាន់ Poppy ដូច​ធម្មតា ហើយ​ភ្លាមៗ នោះ អ្នកស្រី​ស្រាប់តែ​ឃើញ Poppy ស្រែក​ឡើង ហើយ​កម្រើក​បបូរមាត់​របស់​នាង ។ ឃើញ​ដូច្នេះ អ្នកស្រី​បាន​ថត​វីដេអូ​ពី​សកម្មភាព​របស់​នាង ហើយ​ដល់​ចុងក្រោយ អ្នកស្រី​ក៏បាន​ឃើញ​បបូរមាត់ របស់ Poppy កម្រើក​ហាក់ដូចជា​និយាយថា «​សួស្ដី​» បែបនេះ​ដែរ ។​

មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…

​អ្នកស្រី Holly បាន​បញ្ជាក់ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់ ហើយក៏​ឈប់​ថត​វីដេអូ​ភ្លាមៗ​ដែរ ដើម្បី បាន​មើល​វីដេអូ​ដែល​ថត​នោះ​ជា​ច្រើនដង នឹងធ្វើ​ឲ្យ​ប្រាកដថា ខ្ញុំ​មិនមែន​ស្រមើ​ស្រ​ម៉ៃ​នោះទេ​» ។ ​ក្រោយ​បានដឹងថា​កូនស្រី​អាច​និយាយ «​សួស្ដី​» បាន​ដូច្នេះ អ្នកស្រី Holly មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង ព្រោះតែ​ជាទូទៅ​ក្មេង​នឹង​អាចនិយាយបាន​នៅ​អាយុ​ប្រហែល ១២ ខែ ឬមួយ​ខួប​ឯណោះ ៕ ខេមរា​

មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…
មិនគួរ​ឲ្យ​ជឿ ត្រឹម ១០ សប្ដាហ៍​សោះ ទារិកា​ម្នាក់នេះ​អាច​…

​ប្រភព​៖ Dailymail