វាយ​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ​នៅ​ទីសាធារណៈ ក៏​ព្រោះតែ​…(​មាន​វីដេអូ​)​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ប្រើប្រាស់​អំពើហិង្សា​រវាង​បុរស​ម្នាក់​ទៅលើ​នារី​ម្នាក់​នៅតាម​ដងផ្លូវ​សាធារណៈ​នៃ​ក្រុង Chengdu បង្ហោះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ។​

​បើ​យើង​មើល​វីដេអូ គេ​អាច​សង្កេត​ដឹងបាន​ថា បុរស​ជនដៃដល់​គឺជា​ស្វាមី​របស់​នារី​រងគ្រោះ ចំណែកឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​រូបគេ​ហ៊ាន​ប្រើប្រាស់​អំពើហិង្សា​តាមផ្លូវសាធារណៈជន មិន​កោតក្រែង​អ្នកដទៃ ព្រោះ​រូបគេ​បាន​រកឃើញថា ប្រពន្ធ​គេ​លួចលាក់​មាន​សា​ហាយ​ស្មន់ ក្បត់ចិត្ត​គេ ។

ក្នុង​វីដេអូ​ក៏បាន​បង្ហាញ​ដែរ​ថា សាធារណជន​ក៏​ព្យាយាម​ហាមឃាត់​បុរស​រូបនោះ​ដែរ តែ​មិនអាច​បញ្ឈប់​កំហឹង​ដែល​កំពុង​ឆេះ​រោលរាល​ក្នុង​ចិត្ត​គេ​បាន ។ បន្ទាប់ពី​វីដេអូ​នេះ​បាន​បង្ហោះ​តាម​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត គេ​ឃើញថា មាន​មនុស្ស​ជាច្រើន​ចែកចាយ និង មានគំនិតអវិជ្ជមាន​ទៅលើ​បុរស​ជនដៃដល់​ដោយបាន​សរសេរ​សារ​បញ្ចេញមតិ​ខ្លះៗ​ដូចជា មិនគួរណា​បុរស​នោះ​ហ៊ាន​វាយ​ប្រពន្ធ​ខ្លួន ស្រប​ពេលដែល​កូនស្រី​យំ​មិន​ឈប់​បែបនេះ​ទេ ។​

​យ៉ាងណាក្តី គេ​ពុំទាន់​ដឹងថា បុរស​រូបនេះ​ត្រូវបាន​គេ​ចាប់ខ្លួន ឬ ពិន័យ​ចំពោះ​ទង្វើ​របស់គេ ឬ យ៉ាងណា​នៅឡើយ​ទេ តែ​តើ​ប្រិយមិត្ត​អ្នកអាន​យល់​យ៉ាងណាដែរ​ចំពោះ​ទង្វើ​បុរស​រូបនេះ ? ថា​វរិ​ទ្ធ​