បុរស​ចម្លែក ដុះ​ដុំ​សាច់​ត្រង់​ពោះ​យ៉ាង​ធំ​

6 Videos


​បុរស​វ័យ ៣៣ ឆ្នាំ​ម្នាក់ ដែលមាន​ឈ្មោះថា Zhang Cheng (​ជា​ឈ្មោះ​ក្លែងក្លាយ​) បានទទួល​ការ វះកាត់ ដើម្បី​យក​ដុំ​សាច់​ធំ​ពី​ពោះ​របស់គាត់ នៅក្នុង​មន្ទីរពេទ្យ​ជំងឺ​ទូទៅ​របស់​យោធា Chengdu កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦ ។​ ​លោក Zhang បានមកពី​ខេត្ត Sichuan របស់​ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ដឹងថា បាន​ដុះ​សាច់ ចម្លែក​នេះ​ក្នុង​ឆ្នាំ ២០០៤ ហើយ​វា​ក៏​ចាប់ផ្ដើម​រីកធំឡើងៗ ។ សាច់​ដុះ មាន​ទម្ងន់​ដល់​ទៅ ១៥ គីឡូក្រាម ហើយ​ធ្វើ​ឲ្យ​លោក Zhang មើលទៅ​ដូចជា​ស្ដ្រី​ដែល​ពរ​ពោះ ហើយ​វា​ក៏បាន​ក្លាយជា សម្ពាធ​យ៉ាងខ្លាំង​មួយ ទៅលើ​រា​ង្គ​កាយ​របស់លោក និង​ធ្វើ​ឲ្យ​លោក​រលាក​ក្រពះ និង​ប្រព័ន្ធ​រំលាយ អាហារ​ផងដែរ។​

បុរស​ចម្លែក ដុះ​ដុំ​សាច់​ត្រង់​ពោះ​យ៉ាង​ធំ​

​បើ​យោងតាម​លោកគ្រូ​ពេទ្យ Dai Ruiwu អ្នកទទួលបន្ទុក​ក្នុងការ​វះកាត់​សាច់​ដុះ​របស់លោក Zhang បាន​ប្រាប់ថា ការវះកាត់​នេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់ ដោយសារតែ​វា​មានឱកាស​ខ្ពស់​នៃ​ការហូរ ឈាម​ធ្ងន់ធ្ងរ ។ ការវះកាត់​នេះ ត្រូវ​ចំណាយ​រយៈពេល ៦ ម៉ោង ក្រោម​ការ​រួមដៃគ្នា​ពី​ក្រុមគ្រូពេទ្យ ដែលមាន​ជំនាញ ៣ ផ្សេងៗ​ពីគ្នា ។ ក្រោយ​ការវះកាត់ លោក Zhang នៅតែ​ស្ថិតនៅក្រោម​ការ​តាម ដាន​ពី​ក្រុមគ្រូពេទ្យ​នៅឡើយ ព្រោះ​ពួកគេ​ចង់​ឲ្យ​ប្រាកដ​ចិត្ត​ថា លោក Zhang នឹងមាន​សុខភាព ល្អ​ឡើងវិញ ៕ ខេមរា​

បុរស​ចម្លែក ដុះ​ដុំ​សាច់​ត្រង់​ពោះ​យ៉ាង​ធំ​
បុរស​ចម្លែក ដុះ​ដុំ​សាច់​ត្រង់​ពោះ​យ៉ាង​ធំ​

​ប្រភព​៖ People’s Daily, China