​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​

6 Videos


កើតហេតុចម្លែកនៅទន្លេមួយខ្សែ ក្នុងប្រទេសបារាំង ដែលទឹកបានប្រែពណ៌ទៅជាពណ៌បៃតងខ្ចី បានធ្វើឱ្យអ្នកស្រុក និង អ្នកអនឡាញភ្ញាក់ផ្អើលគ្រប់គ្នា ហើយក្លាយជាកង្វល់មួយ ប៉ះពាល់ទៅដល់បរិស្ថាន ។ ទន្លេមួយខ្សែនោះឆ្លងកាត់ទីក្រុងកាំពែរ ស្ថិតនៅភាគខាងលិចប្រទេសបារាំង បណ្តាលឱ្យភ្ញៀវទេសចរ និង អ្នកក្នុងទីក្រុងប្លែកចិត្ត ។

​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​

ក្រុមការងារបរិស្ថានរបស់បារាំង បានចេញមកបកស្រាយជាបន្ទាន់ថា ហេតុការណ៍ទឹកប្រែពណ៌នេះ ជាគម្រោងការណ៍មួយរបស់ភ្នាក់ងារបរិស្ថាន ដែលចង់ឱ្យមនុស្សយល់ដឹងដល់គុណភាពនៃប្រភពធនធានទឹក ដែលកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកនេះ ។

​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​

ក្រុមភ្នាក់ងារបរិស្ថាននោះបានបញញជាក់ទៀតថា ទឹកទន្លេប្រែពណ៌លើកនេះ មិនមានសារធាតុពិស ឬ សារធាតុគីមីអ្វី ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្សសត្វ និង ប្រព័ន្ធអេកូឡូហ្ស៊ីទេ ក្នុងរយៈពេល ១-២ ថ្ងៃ ពណ៌ទឹកទន្លេនេះ នឹងត្រឡប់មកធម្មតាវិញហើយ ៕សូរ្យកាន្ត (សានុក)

​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​
​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​
​ប្រជាជន​បារាំង ​ភ្ញាក់ផ្អើលនឹង​ទឹកទន្លេ​ប្រែ​ពណ៌​បៃតងខ្ចី​