ព្រឺ​សម្បុរ៖ ពេល​ថត​ជាប់​មនុស្ស​ក្រៅ​ភព​

6 Videos


វេបសាយមីរ័រ (mirror) របស់អង់គ្លេស បានផ្សាយរឿងរ៉ាវរបស់លោក អែនឌី បុរសកូនពីរ ដែលចង់ថតរូបនៅ មីតវេលស៍ ភាគកណ្តាលតំបន់ឃ្វែនវេលស៍ នៃចក្រភពអង់គ្លេស ចំណុចដែលលោក អែនឌី ឈរថតគឺនៅពីមុខរថយន្តបឺសរបស់គាត់ ។

មុនដំបូងលោកមិនទាន់ចាប់អារម្មណ៍សង្កេតឃើញ រូបភាពមានខុសប្រក្រតីទេ រហូតដល់ពេលគាត់ Upload រូបចូលកុំព្យូទ័រ ទើបឃើញមានជាប់រូបមនុស្សក្រៅភព នៅក្នុងរថយន្ត កំពុងសម្លឹងមើលមកកាមេរ៉ា ។ លោក អែនឌី អះអាងថា នៅក្នុងរថយន្តបឺសនោះ គ្មានមនុស្សម្នាក់នៅក្នុងនោះទេ ក្នុងពេលដែលគាត់កំពុងឈរថតរូប ហើយរូបភាពនេះមិនកាត់អ្វីឡើយ ៕ សូរ្យកាន្ត (អឹមថៃ)