រូបថត​ក្មេងស្រី​ជំទង់​បង្ហាញ​ពី​ពោះ​ដ៏​ធំ​ល្បី​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​

6 Videos

ការរៀបអាពាហ៍ពិពាហ៍ និង ការមានកូនគឺជារឿងមួយធម្មតារបស់មនុស្សគ្រប់ៗរូប តែប្រសិនបើរឿងនេះកើតឡើងលឿនពេក វាក៏ផ្តល់ផលវិបាកច្រើនណាស់ដែរ ។ ក្មេងស្រីជំទង់ម្នាក់នៅ Henan បានធ្វើឲ្យបណ្តាអ្នកលេងអ៊ីនធឺរណេតនៅចិនទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងថតរូបបង្ហាញពីពោះដ៏ធំរបស់នាង ។

អាចនិយាយបានថា បញ្ហាមានផ្ទៃពោះទាំងនៅវ័យក្មេងបែបនេះមិនមែនជាបញ្ហាចោទមួយសំខាន់នោះទេនៅប្រទេសអភិវឌ្ឍមួយចំនួន តែសម្រាប់ប្រទេសចិនវិញ រឿងនេះបានកើតឡើងមិនឈប់ឈរ រហូតមហាជនជាច្រើនចោទជាសំណួរថា តើវាជារឿងស្របច្បាប់ឬយ៉ាងណា ។

រូបថត​ក្មេងស្រី​ជំទង់​បង្ហាញ​ពី​ពោះ​ដ៏​ធំ​ល្បី​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​

ក្មេងស្រីរូបនេះត្រូវបានគេដឹងថាកើតនៅឆ្នាំ ២០០០ ឯមិត្តប្រុសនាងវិញកើតនៅឆ្នាំ ១៩៩៩ ដែលយើងអាចកំណត់យ៉ាងច្បាស់ថា ពួកគេមានវ័យក្មេងខ្លាំងណាស់ ដែលអាចប្រែខ្លួនជាឪពុកម្តាយគេ ។ យ៉ាងណាក្តី ក៏គេឃើញមានការបញ្ចេញយោបល់ផ្សេងៗពីគ្នារបស់មហាជន ដែលរួមមានទាំងគំនិតវិជ្ជមាន និង អវិជ្ជមានផងដែរ ។

គួរបញ្ជាក់ផងដែរថា អាយុស្របច្បាប់សម្រាប់ការរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចិនគឺបុរសត្រូវមានអាយុ ២២ ឆ្នាំ ឯស្ត្រីត្រូវមានអាយុ ២០ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)