បុរស​ម្នាក់​ពលី​ជីវិត​ជួយ​ប្រពន្ធ​ពី​គ្រោះថ្នាក់​ផ្ទុះ​រថយន្ត

6 Videos


កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន គេបានឃើញសកម្មភាពដ៏ក្លាហានរបស់បុរសម្នាក់ដែលហ៊ានពលីជីវិតខ្លួនឯងទៅជួយសង្គ្រោះប្រពន្ធពីរថយន្តដែលកំពុងឆេះសន្ធោរសន្ធៅ ។

បុរស​ម្នាក់​ពលី​ជីវិត​ជួយ​ប្រពន្ធ​ពី​គ្រោះថ្នាក់​ផ្ទុះ​រថយន្ត

ហេតុការណ៍នេះបានកើតឡើងនៅភាគខាងកើតនៃក្រុង Wuxi ខេត្ត Jiangsu ប្រទេសចិន ដែលពេលនោះរថយន្តរបស់ជនរងគ្រោះបានបុកគ្នានឹងរថយន្តមួយទៀតនៅតាមដងផ្លូវ ។ ពេលនោះ រថយន្តក៏ហៀរសាំង ហើយអណ្តាតភ្លើងក៏ចាប់ផ្តើមឆេះឆួលព័ទ្ធជុំវិញរថយន្តដែលមានជនរងគ្រោះទាំងពីរនាក់នៅខាងក្នុងរថយន្ត ។

បុរស​ម្នាក់​ពលី​ជីវិត​ជួយ​ប្រពន្ធ​ពី​គ្រោះថ្នាក់​ផ្ទុះ​រថយន្ត

សាក្សីផ្ទាល់ភ្នែកបានប្រាប់ដែលថា បុរសរងគ្រោះដែលគេជឿជាក់ថា មានវ័យប្រមាណ ៥០ ឆ្នាំ បានព្យាយាមជួយទាញស្ត្រីរងគ្រោះដែលជាប្រពន្ធលោកចេញពីទីតាំងកើតហេតុ ស្របពេលដែលលោកជាប់គាំងមិនអាចចេញពីទីនោះបាន ព្រោះកន្លែងអ្នកបើកបរអង្គុយរងការប៉ះទង្គិចខ្លាំងពីការបុកគ្នា ។ គេក៏ឃើញមានក្រុមពន្លត់អគ្គីភ័យមកទីតាំងកើតហេតុផងដែរ តែអ្វីគ្រប់យ៉ាងបានកើតឡើងហួសពេលបាត់ទៅហើយ ។

បុរស​ម្នាក់​ពលី​ជីវិត​ជួយ​ប្រពន្ធ​ពី​គ្រោះថ្នាក់​ផ្ទុះ​រថយន្ត

រូបថតនៃហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះក៏ត្រូវបានគេចែកចាយពាសពេញបណ្តាញអ៊ីនធឺរណេតភ្លាមៗផងដែរ ហើយគេក៏ឃើញមានការសរសើរពីវីរភាពដ៏ក្លាហានរបស់បុរសរងគ្រោះ និង មានការចូលរួមសោកស្តាយ និង លើកទឹកចិត្តសម្រាប់នារីរងគ្រោះផងដែរ ៕

ថាវរិទ្ធ (ប្រភព ៖ ស៊ីស៊ីធីវីញ៉ូ)