ក្មេងស្រី​ភ្លោះ​ជាប់​គ្នា សុខចិត្ត​រស់នៅជាមួយគ្នា​អស់ ១ ជីវិត ​ ​ ​

6 Videos

បើទោះវេជ្ជបណ្ឌិតមានលទ្ធភាពបំបែកក្មេងស្រីភ្លោះជាប់គ្នាក៏ដោយក៏ពួកគេមិនចង់ដែរពោលគឺ ពួកគេចង់រស់ជាប់គ្នាអស់ ១ ជីវិត ទោះបីដំណើរជីវិតលំបាកលំបិនយ៉ាងណាក៏ដោយ ។ ក្មេងស្រីភ្លោះអភ័ព្ទមានខ្លួនជាប់គ្នា នេះ រស់នៅក្នុងខេត្ត Nakhon Sawan ស្ថិតនៅចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាងកក, ប្រទេសថៃ ។ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ដែលក្មេងស្រីភ្លោះជនជាតិថៃ មានខ្លួនប្រាណជាប់គ្នាមានការលំបាកក្នុងពេលពួកគេដើរទៅណាមកណាគឺមានកាយវិការដូចសត្វក្តាមអ៊ីចឹងតែពួកគេនៅតែពេញចិត្ត នឹងសភាពបែបនេះ ។

ក្មេងស្រី​ភ្លោះ​ជាប់​គ្នា សុខចិត្ត​រស់នៅជាមួយគ្នា​អស់ ១ ជីវិត ​ ​ ​

កុមារី ភ្លោះខ្លួនជាប់គ្នាទាំងពីរ មានអាយុ ៧ ឆ្នាំដោយ ម្នាក់ឈ្មោះ Pin និង ម្នាក់ទៀតឈ្មោះ Pan ជាកូន ភ្លោះដែលកើតមកមានក្បាល ២ ធម្មតា, ដៃ ២ រៀងៗខ្លួន ប៉ុន្តែដងខ្លួនជាប់គ្នាត្រង់ចង្កេះ និងមាន ជើងម្នាក់តែមួយរួមគ្នាបានជើងតែពីរទេ ។ បើតាមការរៀបរាប់ពីយាយតារបស់ពួកគេ, នោះ Pin និង Pan គឺជាក្មេង “ធម្មតា និង តែងតែ បង្ហាញនូវស្នាមញញឹមរីករាយ” ។ លោកយាយរបស់ពួកគេឈ្មោះ Noknor Pongchumnan និយាយថាៈ “ពួកគេចូលចិត្តច្រៀង, ញ៉ាំការ៉េម, ចេះជួយគ្នាទៅវិញទៅមក ក្នុងការសម្លៀកពាក់ ពោរពេញដោយ សំណើចរីករាយជានិច្ច” ។ សំរាប់ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយ,ពួកគេត្រូវជិះកូនកង់ដែលមានកង់ ៣ ដោយធាក់ជើងរួមគ្នា ។ រីឯនៅសាលារៀនវិញ គ្រូរុញពួកគេពីអគារមួយទៅអគារមួយ នៅលើរទេះរុញ ។

ក្មេងស្រី​ភ្លោះ​ជាប់​គ្នា សុខចិត្ត​រស់នៅជាមួយគ្នា​អស់ ១ ជីវិត ​ ​ ​

ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យនិងវាយតម្លៃថា៖ គេមានលទ្ធភាពអាចបំបែកកូនភ្លោះនេះឲ្យ ចេញពីគ្នាបាន, ប៉ុន្តែដោយសារបំណងរបស់ពួកគេខ្លាំងក្លាពេកទើបគេមិនអាចធ្វើបានសំខាន់គឺក្មេងស្រីភ្លោះទាំងពីរនិយាយថាពួកគេចង់រស់ជាប់គ្នាអស់ ១ ជីវិតទោះបីដំណើរជីវិតរបស់ពួកគេមានការលំបាក លំបិនយ៉ាងណាក៏ដោយ ៕ ដេវីត