សែន​ស្លុត​៖ ទារក​ភ្លោះ​ជាប់​គ្នា មាន​ក្បាល​មួយ ខ្លួន​ពីរ

6 Videos


វេបសាយ ភីភល ដេលី អនឡាញ បានផ្សាយហេតុការណ៍ដ៏រន្ធត់ នូវរឿងរ៉ាវស្ត្រីឥណ្ឌាម្នាក់ ផ្តល់កំណើតទារកភ្លោះជាប់គ្នា មានផ្ទៃមុខតែមួយ ខ្លួនពីរ បេះដូងពីរ តែអនិច្ចា ទារកនោះមានជីវិតបានត្រឹមតែ ៦ នាទីប៉ុណ្ណោះ ។

មាតារបស់ទារកនោះ បានប្រសូតកូននៅមន្ទីរពេទ្យស្រុករ៉ាចគុត រដ្ឋគុរ៉ាត ទារកមានអាយុ ៧ ខែ មានទម្ងន់ត្រឹមតែ ១,០៧៧ គីឡូក្រាមប៉ុណ្ណោះ ដោយគ្រូពេទ្យប្រាប់ថា «កូនរបស់នាងមិនមានជីវិតបានយូរទេ!» ។

សែន​ស្លុត​៖ ទារក​ភ្លោះ​ជាប់​គ្នា មាន​ក្បាល​មួយ ខ្លួន​ពីរ

លោក ដន ឃីតាន ជំនួយការសាស្ត្រាចារ្យនៃនាយកដ្ឋាន Gynecology បានមានប្រសាសន៍ថា «ត្រូវត្រៀមចិត្តសម្រាប់ការស្លាប់របស់ទារកឱ្យហើយទៅ ការវះកាត់ផ្តាច់ខួរក្បាលជាពីរ មិនអាចទៅរួចទេ មន្ទីរពេទ្យនេះបង្កើតឡើងបាន ១៤០ ឆ្នាំហើយ បានជួបប្រទះទារកភ្លោះត្រឹម ៣-៤ លើកប៉ុណ្ណោះ ករណីលើកនេះកម្រជួបណាស់ក្នុងប្រទេសឥណ្ឌា មានឱកាសកើតឡើង ១ ក្នុង ១.០០០.០០០ ប៉ុណ្ណោះ» ។

ទារកនេះមានអាការតាំងពីមានអាយុ ៣ ខែមកម្ល៉េះ ប៉ុន្តែដោយសារគ្រួសាររបស់ម្តាយ មានបញ្ហាថវិកា មិនបានត្រួតពិនិត្យគភ៌ និង ទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបជួបបញ្ហាដូចនេះ ។

សែន​ស្លុត​៖ ទារក​ភ្លោះ​ជាប់​គ្នា មាន​ក្បាល​មួយ ខ្លួន​ពីរ

បន្ទាប់ពីបានប្រសូតហើយ គ្រូពេទ្យបានអនុញ្ញាតឱ្យនាងជាម្តាយត្រឡប់ទៅផ្ទះវិញ ហើយទារកនោះ ប្តីប្រពន្ធបានប្រគល់ជូនមន្ទីរពេទ្យ ទុកជាការសិក្សាទៅថ្ងៃមុខ ។

មុននេះ កាលពីឆ្នាំ ២០១៤ មានស្ត្រីជនជាតិឥណ្ឌាម្នាក់បានប្រសូតកូនភ្លោះ ក្បាលជាប់គ្នាដូច្នេះដែរ តែមានជីវិតក្រោយពីប្រសូតបាន ២០ ថ្ងៃ ៕ សូរ្យកាន្ត (ខាវស៊ុត)