ប្រពៃណី​ថ្មី​៖ កូនក្រមុំ​រៀបការ​ម្តង​យកប្តី ២ តែម្តង​

6 Videos


វាជារឿងមួយចម្លែក និង កម្រមានណាស់នៅក្នុងសង្គមមនុស្សដែលបុរស ២ នាក់ សុខចិត្តយកនារីម្នាក់ធ្វើជាប្រពន្ធជាមួយគ្នាដោយមិនមានការប្រកាន់ឬហួងហែងគ្នាទៅវិញទៅមកឡើយ។ ករណីប្តី ២ ប្រពន្ធ មួយដែលហ៊ានចេញបង្ហាញមុខជាសាធារណៈបែបនេះគេមិនដែលឃើញ ឡើយ តែបើមានដោយរបៀបលួចលាក់ឬសាហាយស្មន់គ្នាវាជារឿងផ្សេង ប៉ុន្តែបែរជាមានកើតឡើងយ៉ាងពិតប្រាកដនៅប្រទេសភូមាដែលបានរៀបការកូនក្រមុំមួយជាមួយកូនកម្លោះដល់ទៅពីរនាក់ដោយក្នុង នោះគឺពួកគេបានយល់ព្រមទាំបីនាក់ សន្យាថា និង ថែរក្សាគ្នារហូតដល់ចាស់ទៀតផង ។

បើតាមទស្សនៈរបស់មហាជនមួយចំនួនយល់ឃើញថាទោះជាពួកគេទាំង ៣ នាក់ សន្យាដូច្នេះ មែនក៏គេមិនទាន់ជឿទាំងស្រុងនៅឡើយដែរ ព្រោះចិត្តរបស់មនុស្សមានការប្រែប្រួលមិនឈប់ឈរ ឡើយដូច្នេះអាចពេលនេះគេស្រឡាញ់ខ្លាំងពេក ទើបនាំគ្នាយល់ព្រមទាំងងប់ងល់ដែលមិនខុសអ្វីពីពាក្យចាស់ពោលថា«ឃ្លានឆ្ងាញ់ស្រឡាញ់ល្អនោះឡើយ» ។ តែដល់យូរទៅអាចមានការរសាយធុញទ្រាន់ ជិនណាយបញ្ហាផ្សេងៗអាចនឹងកើតមានឡើងរហូតមានការប្រេះឆាក៏ថាបាន ។

មានអ្នកខ្លះលើកឡើងថាតើការរួមរស់ជាមួយគ្នាដូចម្តេចទៅ? ចែកវេនគ្នាស្មើទេ? អាចមាន លើសខ្វះតិចឬច្រើនមិនខានហើយឈានពីការលំអៀងនេះវានាំដល់ជម្លោះ ។ សូម្បីតែគេមានប្តី ១ ប្រពន្ធ ១ គង់មានជម្លោះកើតចេញពីការប្រចណ្ឌដែរទម្រាំតែប្តី ២ ប្រពន្ធ ១ ដូចនេះពិតជាមានការមិនស្មើភាពគ្នាខ្លះមិនខានអាចមួយសុខភាពបានជាងមួយឬមួយស្អាតជាងមួយឬមួយស្អិត និង ស្និទ្ធស្នាលជាងមួយមិនខាន ។ តែយ៉ាងណាក៏ទ្រាំទៅធ្វើដូចម្តេចបើព្រហ្មលិខិតតម្រូវមកយ៉ាងដូច្នេះទៅហើយ…៕ ដេវីត

ប្រពៃណី​ថ្មី​៖ កូនក្រមុំ​រៀបការ​ម្តង​យកប្តី ២ តែម្តង​