បុរស​២​នាក់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ បុរស​២​នាក់​វ័យក្មេង​ម្នាក់ និង​ចំណាស់​ម្នាក់ ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការនគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ក្នុងករណី​ពាក់ព័ន្ធ​ចែកចាយ និង​ប្រើ់​ប្តា​ស់​ថ្នាំញៀន បាន​កាលពី​វេលា​ម៉ោង​៥ និង​០០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុមទី​១១ ភូមិ​៣ សង្កាត់​៣​ព្រះសីហនុ​។​

លោក​វរសេនីយ៍ត្រី អ៊ុក សុផាន់​រិ​ទ្ធ អធិការ​ង​នគរបាល​ក្រុងព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា វេលា​ម៉ោង​៥ និង​០០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុមទី​១១ ភូមិ​៣ សង្កាត់​៣ ព្រះសីហនុ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ទី​១-​ឈ្មោះ ប៊ុន ឆាយ ហៅ​តា​ប៉ៃ​លើ​យ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ព្រះសីហនុ ជា​អ្នក​ចែកចាយ​, ទី​២-​ឈ្មោះ ឆេង ឡុង ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ព្រះសីហនុ​ជា​អ្នក ប្រើ ប្រាស់​។

ប្រភព​ដ៏​ដែល​បាន​បញ្ចាក់​ផងដែរ​ថា ចំពោះ​យុវជន​ឈ្មោះ​ឆេង ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ក្រោយ​ការសាកសួរ និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​មក​ឃើញថា​ពុំមាន​ការពាក់ព័ន្ធ​ករណី​សេព និង​ចែកចាយ​គ្រឿងញៀន​នោះទេ​។ ក្នុង​យុទ្ធនាការ​នេះដែរ​សមត្ថកិច្ច​បាន​ចាប់​យកបាន​ម្សៅ​ក្រាម​ពណ៌​ស ០៤​កញ្ចប់​តូច​,​កញ្ឆា​ក្រៀម ១​កញ្ចប់​តូច និង​ប្រដាប់​សេព​គ្រឿងញៀន​១​សំរាប់ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​និតិ​វិធី​បន្ត​តាមផ្លូវ​ច្បាប់​៕ សមុទ្រ​ខៀវ​

KA-19-04-2016-14 KA-19-04-2016-15 KA-19-04-2016-18