ប្រទះឃើញ​សាកសព​ជនបរទេស​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​

​ខេត្ត​ព្រះសីហនុ​៖ សាកសព​ជនបរទេស​ម្នាក់​ហើម​ស្អុយរលួយ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល កាលពី​ម៉ោង​ប្រមាណ​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​៩ ភូមិ​១​សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា បន្ទាប់ពី​បានទទួល ករណី​ខាងលើនេះ បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ​។ សព​ជនរងគ្រោះ​មានឈ្មោះ SKOV DENNIS ភេទ​ប្រុស សញ្ជាតិ ដា​ណឺ​ម៉ាក អាយុ​៥៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​206758735 សុពលភាព​ថ្ងៃទី 25.03.2023​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​បន្ទប់​ជួល​ឈ្មោះ លោក ណង់​សី​ណា​ល់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​សមត្ថកិច្ច​បច្ចេក​ទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​បាន​សន្និដ្ឋានថា សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​បេះដូង​។ សព​នេះ​ស្លាប់​ជាច្រើន​ថ្ងៃ​មកហើយ​។ បច្ចុប្បន្ន​សាកសព​រក្សា​ទុក​នៅ​កន្លែងកើតហេតុ​រងចាំ​ស្ថានទូត និង​ក្រុមគ្រួសារ​មក​ទទួល​៕ សមុទ្រ​ខៀវ​

KA-19-04-2016-14 KA-19-04-2016-15 KA-19-04-2016-16 KA-19-04-2016-17