យុវជន​វ័យក្មេង​២​នាក់​ឆក់​សម្ភារៈ​ជនបរទេស​ត្រូវ​ស​ត្ថ​កិច្ច​ចាប់ខ្លួន​

ខេត្ត​ព្រះសីហនុ​៖ យុវជន​វ័យក្មេង​ចំនួន​២​នាក់​ជាប់ចោទ​ក្នុងករណី​ចោរកម្ម (​លួច​សម្ភារៈ​ជនបរទេស​) ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៩ និង​០០​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរ​អូរត្រេះ​ចាស់​ក្រុម​២ ភូមិ​៦ សង្កាត់​៤ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​សម្ភារៈ​ជនបរទេស​។​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​និតិ​វិធី​បន្ត តាមផ្លូវ​ច្បាប់​។​

​លោក​វរសេនីយ៍ត្រី អ៊ុក សុផាន់​រិ​ទ្ធ អធិការ​ង​នគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅវេលា និង​ទីកន្លែង​កើតហេតុ​ខាងលើ​មាន​ករណី​ឆក់​សម្ភារៈ​ជនបរទេស​មួយ​កើតឡើង​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម អំពី​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​បរទេស​ភ្លាម​កម្លាំង​អ​ធិ ការ​ក្រុង សហ​ការណ៍​ជាមួយ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បានធ្វើការ​ស្រាវជ្រាវ មុខសញ្ញា រហូត​ឈានដល់​ការ​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន ២​នាក់​។​

លោក​វរសេនីយ៍ត្រី អ៊ុក សុផាន់​រិ​ទ្ធ​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទី​១​មានឈ្មោះ ឌុ​ក សារ៉ាក់ ហៅ (​ចិន​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២ ស្នាក់នៅ​មណ្ឌល​ក្ដីសង្ឃឹម ភូមិ​៣ សង្កាត់​៤​។ ទី​២​ឈ្មោះ​គឹ​ង ដែន ហៅ​(​ញ៉ា​) ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់​ភូមិ​៤ សង្កាត់​៤​។ រីឯ​ជនរងគ្រោះ​ឈ្មោះ កី​ង ង្វៀង​មិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ក្រុមហ៊ុនមេ​ត​ហ្វូ​ន​មក​ទេសចរណ៍ ស្នាក់នៅ​បឹង​ហ្គា​ឡូ​លី​ហ្គា​ស៊ី ក្រុម​២ ភូមិ​៦​សង្កាត់​៤​។ សម្ភារៈ​បាត់បង់​មាន ទូរ​សព្ទ័​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ក កាមេរ៉ា​១​គ្រឿង​ម៉ាក​សូ​នី​6000 ពណ៌​ខ្មៅ​។ ក្រោយ​ការឃាត់ខ្លួន​សម្ថ​កិច្ច​បាន​ដកហូត​មកវិញ​សម្ភារៈ​មួយចំនួន​រួមមាន​៖ កាមេរ៉ា​១ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ លេខ​តួ និង​ម៉ាស៊ីន 9411690 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ៕ សមុទ្រ​ខៀវ​

KA-19-04-2016-19 KA-19-04-2016-18 KA-19-04-2016-20 ​ ​