លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន ប្រធាន​គណៈកម្មាធិការ​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន បួន​លាន​រៀល​ទៅ​ផ្តល់ជូន​ក្រុមគ្រួសារ​សព​

​ខេត្តកំពង់ឆ្នាំង​៖ ក្រុមការងារ​សមាគម​ន៍​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន ប្រធាន​គណៈកម្មាធិការ​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ បាន​ចុះសួរសុខទុក្ខ ក្នុង​ពិធី​បុណ្យសព​អតីតយុទ្ធជន និង​បាន​បើកប្រាក់​មរណៈ​សង្គ្រោះ​រប​ស់​សមាគមន៍ ជូន​គ្រួសារ​សព​អតីត​យុទ្ធ ជន​ខាងលើ​នៅក្នុង​ភូមិ​ឡ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស បាន​ទាន់ពេលវេលា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ប្រធាន​គណៈកម្មាធិការ​សមាគម​ន៍​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង​បាន​អោ​យឹ​ង​ថា​៖ អតីតយុទ្ធជន ជា​ពិ​ការដែល​បានទទួល​មរណភាព នេះ​គឺ លោក គង់ គី ដែល​បានទទួល​មរណៈភាព​នៅ​ថ្ងែ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧:១៥ នាទី​ព្រឹក ដោយ​ជម្ងឺ នៅក្នុង​លំ​ដ្ឋា​ន​នៃ​សព ក្នុងភូមិ​ឡ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស​។ ដោយមាន​ការគិតគូរ​ថ្នាក់ដឹកនាំ​ខេត្ត​អំពី​ជីវភាព​ខ្វះខាត​របស់​ក្រុមគ្រួសារ​សព នៅ​ល្ងាច​ថ្ងៃបុណ្យ​បូជាសព ក្រុមការងា​សមាគមន៍​អតីតយុទ្ធជន ក៏បាន​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤,០០០,០០០ រៀល (​បួន​លាន​រៀល​) ទៅ​ផ្តល់ជូន​ក្រុមគ្រួសារ​សព​ដល់​លំនៅដ្ឋាន​ផ្ទាល់​តែម្តង​។

លោក​មេភូមិ​ឡ និង​ក្រុមគ្រួសារ​នៃ​សព​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ប្រធាន​គណៈកម្មាធិការ​សមាគម​ន៍​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​ជូន​គ្រួសារ​ពួកគាត់​នេះ​៕ រិ​ទ្ធិ ជ័យ​

KA-20-04-2016-01 KA-20-04-2016-02 KA-20-04-2016-03