លោក ស៊ូ ម៉ា​រិ​ទ្ធ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ អតីតមន្ត្រី​ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កូនចៅ​ចំនួន​៣​នាក់​ដឹកឈើ​ប្រណីត​លោតឆ័ត្រ​បម្រុង​ទៅ​វៀតណាម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖ ឈ្មួញ​រកស៊ី​ប្រណីត​ដ៏​ល្បី​ប្រចាំខេត្ត​មណ្ឌលគិរី​អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ សួ ម៉ា​រិ​ទ្ធ និង​បក្ខពួក​៣​នាក់​ទៀត​កំពុង​ដឹកឈើ​ប្រណីត​តាម Lexus470 មួយគ្រឿង លោតឆ័ត្រ​នៅលើ​ដងផ្លូវ​ជាតិ​លេខ 76 ដែល​គេ​សង្ស័យថា​នាំ​ឆ្លងទៅ​វៀតណាម​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ចុះទៅ​បង្ក្រាប​ស្ទាក់​ចាប់បាន​កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​76 ចំណុច​គីឡូម៉ែត្រ​លេខ 68 ក្នុងស្រុក​អូររាំង​ដោយ​ដឹក​ចេញពី​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ដែល​កាប់​ចេញពី​ព្រៃ​ការពារ​នោះ ។

​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួ ម៉ា​រិ​ទ្ធ អតីត​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេខ្លោង​ជួញដូរ​ឈើ​នៅ​ខេត្តមណ្ឌលគិរី​ដុះ​ស្លែ​ទៅហើយ​គេ​មិនដែល​ញញើត​នឹង​វិធានការ ឬ​យុទ្ធនា​ការបង្ក្រាប​អ្វី​នោះទេ​ព្រោះ​កន្លងមក សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រន់​តែ​ជា​អ្នក​ចាំ​សម្របសម្រួល​មើលផ្លូវ​ទ​ទួល​លុយ​ក្បាល​ឡាន​ដឹកឈើ​ពី​ឈ្មួញ​រូបនេះ​ដែល​គេ​ដឹកឈើ​ទៅ​វៀតណាម​យ៉ាង​ក្រអឺតក្រទម​។ ហើយ​កន្លងមក​មេ​ឈ្មួញ​ដុះ​ស្លែ​រូបនេះ​ត្រូវបាន​តុលា​ការចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​ផងដែរ ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត ប៉ុន្តែ​គេ​មិនដែល​ឃើញ​ធ្វើ​អី​ឈ្មួញ​រូបនេះ​បានឡើយ​គឺ​គេ​នៅ​រកស៊ី​ដឹកឈើ​យ៉ាង​រំភើយ​។

ទោះយ៉ាងណា​ពេលនេះ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ សួ ម៉ា​រិ​ទ្ធ និង​កូនចៅ​ចំនួន​៣​នាក់ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍ សាក់ សា​រាំង មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ចំនួន​២​ស្រុក គឺ​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង ធ្វើ​ការឃាត់​ចាប់ខ្លួន​មេ​ឈ្មួញ និង​បក្ខពួក ៣​នាក់ កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត ហើយ​ក្នុង​ប្រ​ត្តិ​ប​តិ​ការ​នេះ កម្លាំង​អាវុធហត្ថ បាន​រថយន្ត Lexus470 ពណ៌​ខ្មៅ​មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ 2L-5056 ផ្ទុក​ឈើ​ក្នុង​រថយន្ត​ប្រភេទ​ឈើ​ធ្នង់​ចំនួន​០៨​ដុំ ។ វត្ថុតាង​ទាំង​ឈើ និង​រថយន្ត​ត្រូវបាន​អាវុធហត្ថ ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​ជនសង្ស័យ​ទាំង​៤​នាក់​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​។​

​ពាក់ព័ន្ធ​នឹង​ការចាប់​រថយន្ត​នេះដែរ​អ្នកយកព័ត៌មាន របស់​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក មាគ វុ​ឌ្ឍី ប្រធាន​អភិរក្ស​ជីវៈចំរុះ ស្រុក​កែវ​សី​ម៉ា លោក​បាន​មាន ប្រសាសន៍ថា ករណី​ចាប់​រថយន្ត​ដឹកឈើ​នេះ​លោក​ពុំ​បានដឹង​មុន​ទេ ហើយ​លោក​ក៏​មិនបាន​ទៅ​ទាន់​ដែរ ដោយហេតុ​គឺ​កម្លាំង​អាវុធហត្ថ​លោក​ជា​អ្នក​ចាប់ ហើយ​រថយន្ត​ដឹកឈើ​នេះ​គឺ​អាវុធហត្ថ​បាន​សុំ​ជំនួយ​ពី​លោក​ទេ​។ ពាក់ព័ន្ធ​ការ​ការដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅ​បច្ចុប្បន្ននេះ​មាន​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​មាន​រហស្សនាម (​ខ្យល់ព្យុះ​…) នៅ​លួច​ធ្វើ​សកម្មភាព​នៅឡើយ​នាំ​ឈើ​ចេញពី​អូររាំង ទៅ​កែវ​សីមា​ចេញទៅ​វៀតណាម​តាម​ច្រក​ងាំ​បា​ឡាំង ដាក់​ណុង​…៕ ភ្នំ​ព្រេច​

KA-20-04-2016-04 KA-20-04-2016-05 KA-20-04-2016-06 KA-20-04-2016-07 KA-20-04-2016-08 KA-20-04-2016-09 KA-20-04-2016-10