រថយន្ត​កុងតឺន័រ បុក​រថយន្ត​តួ​រី​ស​លើ​កណ្តាល​ថ្នល់​ពេញទំហឹង​ស្លាប់​១ និង​របួសធ្ងន់​២​នាក់

​ខេត្តពោធិ៍សាត់​៖ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មនុស្សម្នា​ក់បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​របួសធ្ងន់ ដោយសារ រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-8072 របស់​ក្រុមហ៊ុន គា​ធី​បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច បុក​រថយន្ត​តូ​រី​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2 F2024 បើកបរ​ពី​ទិស​ផ្ទុយគ្នា បុក​គ្នា​ចំ​កណ្តាល​ថ្នល់​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ លេខ​៥ ស្ថិតនៅ​ភូមិ​ឈើទាល ខ្ពស់​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥១ និង​១៥២ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ សួន វ​លក្ខ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ធ្នង់​ឃុំ​ម៉​ង់​រាវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​របួសធ្ងន់​, ទី​២​អ្នកបើកបរ​រថយន្ត​តូ​រី​ស​ឈ្មោះ ទុន មិនដឹង​អាយុ ភេទ​ប្រុស នៅ​ខេត្ត​ត្បូងឃ្មុំ​, ទី​៣​ឈ្មោះ គឹម ឡេង អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស ព្រូ​រថយន្ត​តូ​រី​ស (​ស្លាប់​) នៅ​ភូមិ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន​របួសធ្ងន់ ជា​ម្ចាស់​ផ្លែឈើ ។ អ្នករបួស​សមត្ថកិច្ច​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សាកសព​រក្សារ​ទុក​សាច់ញាតិ​មក​ទទួល​។ រីឯ​រថយន្ត​ទាំងពីរ​គ្រឿង​បាន​អូស​យកទៅ​រក្ស​ទុក​នៅ​អធិការ​រដ្ឋា​ន​ស្រុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

KA-20-04-2016-10 KA-20-04-2016-11 KA-20-04-2016-12 KA-20-04-2016-13