(​ព័ត៌មាន​ចុងក្រោយ​) អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​១៥​ខ្នង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ដែលមាន​ទំហំ​ខូ​ត​ខាត​សរុប​ជាង​២០​ម៉ឺន​ដុល្លា​

​ខេត្តកំពង់ឆ្នាំង​៖​ ផ្ទះ​ចំនួន​១៥​ខ្នង របស់​ប្រ​ជាំ​ពលរដ្ឋ​២៤​គ្រួសារ នៅក្នុង​ភូមិ​ត្រពាំង​បី សង្កា ត់​ផ្សារឆ្នាំង ក្រុង​កំពង់ ឆ្នាំង ត្រូវ​អគ្គីភ័យ​ឆេះ​អស់ ដែល​គេ​សង្ស័យថា​បណ្តា​លពី​អ្នក​ជក់​ថ្នាំញៀន​នៅផ្ទះ​អត់​ម្ចាស់​នៅ​យូរ​ឆ្នាំ​ហើយ ដោយ ភ្លើង​បាន​ឆេះ​ចេញពី​គំនរ​អុស​ទុក​ឆ្អើរត្រី​នៅក្រោម​ផ្ទះ​នោះ និង​មានការ​ខូចខាត​គិត​ជា​ប្រាក់​សរុប​ជាង​២០​ម៉ឺន​ដុល្លា ។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​៣ និង​៣០​នាទី ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ ដោយ​ឆាបឆេះ​រយៈ ពេល​ជាង​មួយ​ម៉ោង និង​ដោយមាន​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង​បាញ់​ទឹក​ជាង​១០​ឡាន ទើប​គ្រប់គ្រង​សភាព​ការ​បាន​។

លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ត្រូវបានចាត់តាំង​អោយ​អោយ​ស្រាវជ្រាវ​ករណី នេះ បានអោយដឹង​នៅ​ថ្ងៃទី​២១ ខែមេសា នេះ​ថា​៖ ក្រោយពី​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ​ដោយផ្ទាល់​ពី​ជន រងគ្រោះ ជា​ម្ចាស់ផ្ទះ​ពេញ​មួយ​ព្រឹក​បានដឹងថា​៖ អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​សរុប​ចំនួន​១៥​ខ្នង ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៤​គ្រួសារ ក្នុងនោះ​មានផ្ទះ​ឈើ​និង​ស្លឹក​ចំនួន​១៣​ខ្នង និង​ផ្ទះថ្ម​ចំនួន​២​ខ្នង​។ ការខូចខាត ផ្ទះ​ទាំង​១៥​ខ្នង​នេះ គិត​ជា ប្រាក់​ស្មើ​និង ២០២.០០០​ដុល្លា ( ម្ភៃ​ម៉ឺន​ពីរពាន់​ដុល្លា ) ដោយឡែក​ការ​ខូ​ត​ខាត​ផ្សេងទៀត គឺ​បាន​ឆេះ​លុយ ខ្មែរ អស់​ជាង​២៤​លាន​រៀល ម៉ូតូ​២​គ្រឿង កង់​៥​គ្រឿង និង​សំភា​រះ​ប្រើប្រាស់​នៅតាម​ផ្ទះ​មួយចំនួនធំ​ទៀត​។

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ការជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទប់ស្កាត់បាន​ប៉ុ ណ្ណឹ​ង​នោះ គឺ​១​ទីតាំង​រថយន្ត​ទៅ​ដឹក​ទឹក​យកមក​បាញ់​ពន្លត់​នៅ​ជិត​ប្រមាណ​៤០០​ម៉ែត្រ​ពី​ក ន្លែ​ង​កើតហេតុ ទី​២​នៅ​សងខាង​កន្លែងកើតហេតុ​មានផ្ទះ​ថ្ម​២​ល្វែង​ជួប​ទប់​ការឆេះ​រាលដាល បើ​គ្មាន​ផ្ទះថ្ម​ជួយ​ទប់​ទេនោះ ការឆេះ​រាលដាល​ពិតជា​កើតមាន​ច្រើនជាង​នេះ​។​

​តាម​ការស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​ថា ដើម​ភ្លើង​ដែល​បាន​ឆេះ​មុនគេ បាន​ឆេះ​ចេញពី​គំនរ​អុស មុខផ្ទះ​និង​ក្រោមផ្ទះ​ឈើ​មួយ​ខ្នង​របស់​យាយ កែវ ហួយ រស់នៅ​ទីក្រុង​ភ្នំពេញ តែ​គាត់​បាន​ចែក​អោយ​កូនចៅ ហើយ​កូនចៅ​គាត់​បាន​បិតទ្វារ​ចោល​យូរ​ឆ្នាំ​ហើយ និង​បានដាក់​ផ្លាក​លក់ ចំណែក​ចរន្ត​អគ្គីសនី​ក្នុងផ្ទះ​នេះ​ក៏​ត្រូវបាន​កាត់ផ្តាច់​អស់​ដែរ​ព្រោះតែ​គ្មាន​ម្ចាស់​នៅ​។ ដែល​រឿងនេះ​ប្រជាពលរដ្ឋ​ថា អាច​បង្កឡើង​ដោយ​ក្មេង​ជក់​ថ្នាំញៀន ព្រោះ​ពីមុនមក​គេ​ធ្លាប់​ឃើញ​ក្មេងៗ​ជក់​ថ្នាំញៀន នាំគ្នា​ពួន​សម្ងំ​ជក់​ថ្នាំញៀន​នៅក្រោម​ផ្ទះមួយ​នេះ ដែល​គេ​អាច​បោះ​កន្ទុយបារី​ទៅលើ​គំនរ​អុស​ពុកៗ សំរាប់​ឆ្អើរត្រី ទើប​បង្កអោយមាន​អគ្គីភ័យ​នេះ​កើតឡើង​។

​ដោយឡែក​សមត្ថកិច្ច​បា​ន​និយាយថា រឿងនេះ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ មិនទាន់​បានដឹង​ច្បាស់ លាស់ នៃ​ការបង្ក​អោយមាន​គ្រោះ​អគ្គីភ័យ​នេះ​ទេ​៕ រិ​ទ្ធិ ជ័យ​

KA-21-04-2016-09 KA-21-04-2016-07 KA-21-04-2016-06 KA-21-04-2016-05 KA-21-04-2016-02 KA-21-04-2016-01 KA-21-04-2016-12 KA-21-04-2016-13 KA-21-04-2016-15 KA-21-04-2016-16 KA-21-04-2016-14 KA-21-04-2016-18 KA-21-04-2016-17 KA-21-04-2016-19 KA-21-04-2016-20 KA-21-04-2016-21 KA-21-04-2016-24 KA-21-04-2016-23 KA-21-04-2016-22 ​ ​ ​