ប្តី​ប្រព​ន្ឋ​២​នាក់​បាន​ដេកស្លាប់​លើ​គ្នា​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ជាមួយ គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់​

ខេត្តកំពង់ឆ្នាំង​៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ដេកស្លាប់​លើ​គ្នា យ៉ាង​រន្ធត់​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ នៅវេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​សមត្ថកិច្ច​សង្ស័យ​ថាៈ ជនរងគ្រោះ​ពីរ​នាក់​ប្តី ប្រពន្ធ​បាន​ជិះ ម៉ូតូ​បុក​ជាមួយ​គោយន្ត ដែល​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ និង​ចំណាំងផ្លាត​ពីក្រោយ​ក្នុង​ពេលយប់ ។​

​សមត្ថកិច្ច​នគរបាល ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ សយ សារុន អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ម៉ម ចិន្តា អាយុ​៣៨​ឆ្នាំ គាត់​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំ ក្នុង​កំពង់ឆ្នាំង ។​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រព​ន្ឋ​បាន​ជិៈ ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​សា្ល​ក​លេខ កំពង់ឆ្នាំង 1B.2779 ត្រឡប់​មកពី​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ទៅផ្ទះ​វិញ នៅ​ភូមិ​ផ្សារឆ្នាំង តែ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជួប​និង គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលអោយ​ស្លាប់​ទាំង​៣​នាក់​ប្តី​ប្រព​ន្ឋ នៅ​កណ្តាល​ថ្នល់ជាតិ​តែម្តង​។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌ មិនទាន់​កំណត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បែបណា​នោះទេ តែ​បាន​សង្ស័យថា​៖ ជនរងគ្រោះ​បាន​បុក​ជាមួយ​គោយន្ត ដែល​គ្មាន​ភ្លើង​បំភ្លឺ ក្នុងទិសដៅ​ច្រាស់​គ្នា​ពេល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ហើយ​ក្រោយ​កើតហេតុ​អ្នកបើក​គោយន្ត​បាន​គេចខ្លួនបាត់​តែម្តង​។​

​ចំណែក​សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន ក្នុងភូមិ​ផ្សារឆ្នាំង ចំណែក​ម៉ូតូ​ជនរងគ្រោះ​បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បរិបូណ៌ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​គោយន្ត​បង្ក​មក ដោះស្រាយ ជាមួយ​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-23-04-2016-11 KA-23-04-2016-12 KA-23-04-2016-14 KA-23-04-2016-15