ខ្ចី​ម៉ូតូ​គេ​ជិះ​មួយ​ភ្លែត តែ​យកទៅ​បញ្ចាំ​ត្រូវ​ប៉ូលិស​ឃុំខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​ជាប់​ជាប់​ចៅ​ត​ករណី​ក្បត់​ទំនុកចិត្ត ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ សហ​ការណ៍​ជាមួយ​អធិកា​រដ្ឋា​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ឃាត់ខ្លួន​រួម និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​០៩ និង​៣០០​នាទី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​

លោក​វរសេនីយ៍ត្រី ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ​បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ សេន ធូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ក្រុម​២០ ភូមិ​៥ សង្កាត់​៤ ព្រះសីហនុ ពាក់ព័ន្ធ​ករណី​បាត់​ម៉ូតូ​មួយគ្រឿង ដោយសារ​ជនសង្ស័យ ឈ្មោះ​ញាណ ធី ហៅ ញាណ រស្មី បាន​ខ្ចី​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១១ និង​០០​នាទី យកទៅ​ជិះ​ហើយ​ពុំបាន​យកមក​ប្រគល់​ឲ្យ​វិញ​។​

​បន្ទាប់ពី​ជនរងគ្រោះ​ប្តឹង​ទើប​សម្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​វេលា​ម៉ោង​០៩ និង​៣០០​នាទី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ណ៍​ពី​ការិយាល័យ​ព្រហ្មទណ្ឌ កម្លាំង​អធិកា​រដ្ឋា​នគរបាល​ក្រុង និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​យក​ធ្វើការ​សាកសួរ​តាម​និតិ​វិធី​ច្បាប់​។ ជនរងគ្រោះ​ឈ្មោះ សេន ធូ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​កន្លែងកើតហេតុ ឯ​ជនសង្ស័យ​ឈ្មោះ ញាណ ធី ហៅ ញាណ រស្មី ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ ជនរងគ្រោះ​ម៉ាក wave ពណ៌ ក្រហម​លេខ​តួ​399299 លេខ​ម៉ាស៊ីន 4191061 គ្មាន​ស្លាក​លេខ ។​

យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បានអោយដឹងថា ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​របស់​ឈ្មោះ សេន ធូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទៅ​បញ្ចាំ​ពិតប្រាកដ​មែន​ក្នុងតម្លៃ​៧០​ដុល្លា ដោយសារ​ខ្លួន​ខ្វះខាត​លុយ​ចាយ ដោយ​ខ្លួន​បាន​ធ្វើជា​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ទៅ​ក្រៅ​មួយ​ភ្លែត ប៉ុន្តែ​នៅពេល​បាន​ម៉ូតូ​ខ្លួន​បាន​យកទៅ​បញ្ចាំ តាំ​អ្វីដែល​ខ្លួន​បាន​គ្រោងទុក​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការនគរបាល​ក្រុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ចាត់​ការបន្ត ៕ សមុទ្រ​ខៀវ​

KA-23-04-2016-08 KA-23-04-2016-09