ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដែល​កន្លងមក​គេ​កាប់​រាប់ម៉ឺន​សែន​ដើម​ដឹក​ទាំង​រថយន្តៗ​រកមុខ​មិនទាន​ឃើញ​ផង ឥឡូវ​ចាប់ផ្តើម​លួច​កាប់​ទៀតហើយ​!

ខេត្តមណ្ឌលគិរី​៖ មនុស្ស​ចំនួន​១២​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន រួម​នៅក្នុង​ព្រៃ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច នាំយក​មកកាន់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នេះ​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ខណៈ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​លួច​កាប់​ឈើ​បាន​មួយចំនួន​ជា​ស្តែង ប៉ុន្តែ​សូម្បីតែ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​បរិស្ថាន និង​លោក​សំ​រ៉ង ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មិនទាន់​ប្រាប់ថា​អ្នក​នៅ​ពីក្រោយ​កម្មករ​ទាំងនេះ​ជា​អ្នកណា​នៅឡើយ​ទេ​។​

​លោក​សំ​រ៉ង ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្រព្រឹត្ត បទល្មើស​នៅក្នុង​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​ចំណុច​និយាម​ការ​លេខ (0703934-1412597) នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សុទ្ធតែ​អ្នករស់នៅ​ក្នុងភូមិ​រវៀង ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងនោះ​ទី​១​ឈ្មោះ ណែ​ត ដុល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២​ឈ្មោះ ងៀង គម ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ទី​៣​ឈ្មោះ វិច គ្រប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៤​ឈ្មោះ ថា​ន់ សួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥​ឈ្មោះ ដុល មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៦​ឈ្មោះ ខេន ព្រិច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៧​ឈ្មោះ ម៉ើ​ល ឌឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៨​ឈ្មោះ ឃិន ថា​ន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទី​៩​ឈ្មោះ ខេន ពានិច្ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​១០​ឈ្មោះ ថែ​ត កាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​១១​ឈ្មោះ ឃាង ភិ​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​១២​ឈ្មោះ កឹង ឆែ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សុទ្ធតែ​កសិករ​ដូចគ្នា ។​

​ចំណែក​វត្ថុតាង ដែល​ឃាត់​បាន​រួមមាន​៖ គោយន្ត​កន្ត្រៃ​ចំនួន​០៤​គ្រឿង រណា​យន្ត​ចំនួន​០៣​គ្រឿង ពូថៅ​ដៃ​ចំនួន​៣​គ្រឿង កាំបិត​ចំនួន​០៣​គ្រឿង ដែក​ត្បែង​ចំនួន​០២​ដើម ត្រសេះ​ចំនួន​០១​ដើម ទូរស័ព្ទ​ចំនួន​០១​គ្រឿង កៅឡាក់​ចំនួន​០៤ និង​ឈើ​ប្រណីត​ប្រភេទ​ឈើ​បេង​ចំនួន​១៦​ដុំ ។ លោកនាយក​ដែន​ខាងលើ​ឲ្យ​ដឹងថា មនុស្ស​រួម​នឹង​វត្ថុតាង និង​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ នា​រសៀល​ថ្ងៃនេះ​។ សូមជម្រាបថា មហាជន​សុំ​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ឲ្យ​ជួយ​ចាត់ចែង​ធ្វើការ​បញ្ជូន​មន្ត្រី​ជំនាញ​ដើម្បី​ជួយ​ធ្វើការ​ស្រាវជ្រាវ និង​អង្កេត​នៃ​ករណី​ឃាត់​ចាប់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ក្នុង​ដែន​ហាមឃាត់​នេះ​ផង និង​ជួយ​ស្រាវជ្រាវរ​កមេ​ឈ្មួញ​ធំ​នៅក្រោយ​ខ្នង​កម្មករ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ ព្រោះ​មេគំនិត​ជា​មេខ្លោង​ក្នុង​រឿងនេះ​កំពុង​រួចខ្លួន​នៅឡើយ​។​

​ដោយសារតែ​មន្ត្រី​បរិស្ថាន និង​លោក​សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រក​ក​សត្វ​ព្រៃភ្នំ​ព្រេច​ធ្លាប់​មហាជន​មើលឃើញ​ភាពមិនប្រក្រតី​រឿង​កាប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មុនពេល​បង្កើត​គណៈកម្មកា​រ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នោះ ដែល​ឈើ​ហ៊ុ​ប​ដឹក​ចេញ​រាប់ម៉ឺន​រាប់សែន​ដើម​ចេញពី​ទីនោះ ទើប​ករណីនេះ​មហាជន​បានដាក់​ការសង្ស័យថា អាចមកពី​មានការ​បណ្តែតបណ្តោយ​ពី​មន្ត្រី​ជំនាញ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​ទទួលខុសត្រូវ​ដែន​ជំរក​សត្វព្រៃ​សារជាថ្មី​យ៉ាងពិត​ប្រាកដ​ទើប​មាន​បទល្មើស​នេះ​កើតឡើង​បាន​បែបនេះ ទំនង​បែកការ​ទើប​មានការ​ចាប់ខ្លួន​ជនល្មើស​យក​ស្នារ​ដៃ ប្រយោជន៍​ការពារ​មុខដំណែង​របស់ខ្លួន​តែប៉ុណ្ណោះ​៕ ឦសាន​២

KA-23-04-2016-09 KA-23-04-2016-10 KA-23-04-2016-11 KA-23-04-2016-12 KA-23-04-2016-14 KA-23-04-2016-15