ឡានក្រុង​បុក​ឡាន​ស្ទួ​ច​ចំ​ពីមុខ​ពេញទំហឹង​ហើយ​ក្រឡាប់​ស្លាប់​មនុស្ស​១៥​នាក់ របួស​របួសធ្ងន់​ស្រាល​២៣​នាក់​

​​ខេត្តបាត់ដំបង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បណ្តាលមកពីរ​ថ​យន្ត​ក្រុង PS ដឹក​អ្នកដំណើរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-3906 បាន​បុក​គ្នា ជាមួយ​ឡាន ស្ទូច ចំ​ពេញទំហឹង​រួញ​កាប៊ី​កំពិត​ចូលគ្នា​ទាំងពីរ​ហើយ​ក្រឡាប់ ខណៈ​បើកបរ​បញ្ច្រាសទិស​គ្នា នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​នេះ​។

​នៅពេល​បឋម​នេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា តៃកុង​ឡាន​ទាំងពីរ​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ីន​ឡាន​កំពិត​ជាប់ សរុប​ជាមួយ​អ្នកធ្វើដំណើរ​ស្លាប់​១៥​នាក់ ហើយ​ស្ថានភាព​សាកសព​ភាគច្រើន ដាច់​ដៃ​ដាច់​ជើង និង​បែកក្បាល​ខ្ទេច​លើ​ម​លែង​យល់​ក្នុងនោះ​មាន​ព្រះសង្ឃ​១​អង្គ​សុគត​ផងដែរ​។ ដោយឡែក អ្នករបួសធ្ងន់​ស្រាល​២៣​នាក់ ។ ខណៈពេល​នេះ​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​ជួយ​គាស់​យក​អ្នករងរបួស​ចេញពី​ក្នុង​ឡាន​ជា​បន្តបន្ទាប់ ដើម្បី​លើកដាក់​លើ​ឡានពេទ្យ​យកទៅ​សង្គ្រោះបន្ទាន់​៕

KA-23-04-2016-20 KA-23-04-2016-21 KA-23-04-2016-22 KA-23-04-2016-23 KA-23-04-2016-24 KA-23-04-2016-25 KA-23-04-2016-26 KA-23-04-2016-27 KA-23-04-2016-28 KA-23-04-2016-29 KA-23-04-2016-31 KA-23-04-2016-32