Google នឹង​ផ្តល់ Wifi ពុំ​យក​កម្រៃ​លើ​ពិភពលោក​ទាំងមូល ខណៈពេល​ចិន​ភ័យខ្លាច “Great Firewall” អស់​ប្រសិទ្ធភាព​

​តាម RFI នៅ​ថ្ងៃទី​២៧ មីនា មុននេះ ផ្កាយរណប Wifi ៦ របស់ Google ត្រូវបាន​រ៉ូ​កែ​ត​រុញ​ចូលក្នុង​លំហ​អវកាស ។ ផ្កាយរណប​ទាំងនេះ នឹង​ផ្គត់ផ្គង់ Wifi ពុំ​យក​កម្រៃ​ដល់​បណ្តា​តំបន់​ពុំមាន​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត ។ តាម​គំរោង​នៅ​ឆ្នាំ ២០១៦ នេះ Google នឹង​បាញ់​បង្ហោះ​ផ្កាយរណប​បែបនេះ​ចំនួន ៦០ បំណង​សម្រេចបាន​ជំហាន​ទី​១ នៃ​គ្រោងការណ៍​គ្របដណ្តប់​រលក Wifi ទូទាំង​ពិភពលោក ។​

​​កាសែត Secret China របស់​អាមេរិក​ឲ្យ​ដឹងថា Google នឹង​បាញ់​បង្ហោះ​ផ្កាយរណប​រាប់រយ ដើម្បី​បំរើ​ឲ្យ​គ្រោងការណ៍​ខាងលើ ។ តាម​នោះ អ្នកប្រើប្រាស់​វា គ្រាន់តែ​តម្រូវ​ឲ្យ​មាន Router ប្រើ​ថ្មពិល​តម្លៃ​ប្រមាណ​សិប​ដុល្លារ​ប៉ុណ្ណោះ ។​

គ្រា​ដែល​សេវាកម្ម​នេះ​ត្រូវបាន​ពង្រីក នោះ​គ្រឹះ​នៃ​ជញ្ជាំង​ភ្លើង Great Firewall ដែល​ចិន​បាន​ចំណាយធនធាន​ដ៏​ច្រើន​ដើម្បី​ស្ថាបនា បំណង​ផ្តាច់​បណ្តាញ​អ៊ី​ន​ធើរ​ណែ​តរបស់​ចិន ជាមួយ​ពិភពលោក នឹងត្រូវ​សាបសូន្យ ហើយ WhatsApp នឹង​ក្លាយជា​ប្រតិបត្តិការ​មួយ​ត្រូវបាន​ប្រើប្រាស់​ជា​សាកល​លើ​ពិភពលោក ព្រោះ​វា​មាន​មុខងារ​ខ្លាំងក្លា អាច​ភ្ជាប់​បានជា​មួយ Google, Facebook, Twitter និង​បណ្តាញ​សង្គម​ដទៃទៀត​នៅ​ប្រទេស​នានា ។​

Google នឹង​ផ្តល់ Wifi ពុំ​យក​កម្រៃ​លើ​ពិភពលោក​ទាំងមូល ខណៈពេល​ចិន​ភ័យខ្លាច “Great Firewall” អស់​ប្រសិទ្ធភាព​Google នឹង​បាញ់​បង្ហោះ​ផ្កាយរណប​រាប់រយ ដើម្បី​អនុវត្ត​គ្រោងការណ៍​ខាងលើ ។ Wifi នឹង​គ្របដណ្តប់​នៅ​គ្រប់​ទីកន្លែង ពុំ​ថា​ភ្នំ​ខ្ពស់ វាល​ខ្សាច់​…

Google នឹង​ផ្តល់ Wifi ពុំ​យក​កម្រៃ​លើ​ពិភពលោក​ទាំងមូល ខណៈពេល​ចិន​ភ័យខ្លាច “Great Firewall” អស់​ប្រសិទ្ធភាព​Great Firewall (​មហាកំពែង​លើ​បណ្តាញ​) ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​បណ្តាញ​អ៊ី​ន​ធើរ​ណែ​ត​ធំ​បំផុត វិសាលភាព​ទូលាយ​បំផុត​របស់​រដ្ឋការ​ចិន​

Google នឹង​ផ្តល់ Wifi ពុំ​យក​កម្រៃ​លើ​ពិភពលោក​ទាំងមូល ខណៈពេល​ចិន​ភ័យខ្លាច “Great Firewall” អស់​ប្រសិទ្ធភាព​​បាច់ផ្កា​រំលឹក​អនុស្សាវរីយ៍​របស់ Google ក្រោយពេល​ស្ថាប័ន​នេះ​ប្រកាស​ចាកចេញ​ពី​ទីផ្សារ​របស់​ចិន