Facebook ពិចារណាឱ្យអ្នកប្រើប្រាស់អាចរកកម្រៃពីការ Post របស់ខ្លួន

តើអ្នកធ្លាប់ស្រម៉ៃចង់រកចំណូលបានពីអ្វីដែលអ្នកចូលចិត្តធ្វើដែរឬទេ?

ក្រុមហ៊ុន Facebook ហាក់ចង់ផ្តល់ក្តីសង្ឃឹមមិនធ្លាប់មានមួយ ដល់អ្នកប្រើប្រាស់ជនជាតិកម្ពុជាជាមួយនឹងសេវាកម្មបណ្តាញសង្គមរបស់ខ្លួន។

ការស្ទង់មតិពីអ្នកប្រើប្រាស់មួយ ត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ ដោយសួរទៅកាន់ពួកគេឱ្យបង្ហាញពីចំណាប់អារម្មណ៍ជាមួយជម្រើសជាច្រើន ទៅលើការសម្តែងយោបល់របស់ខ្លួន ឬក៏រកកម្រៃពីការបង្កើត Post ជាដើម។

ជម្រើសទាំងនេះមានដូចជា “tip jar” សម្រាប់ឱ្យអ្នកគាំទ្រអាចឧបត្ថម្ភប្រាក់កាសបាន “Branded content” សម្រាប់ឱ្យអ្នកប្រើប្រាស់អាចរកចំណូលបានតាមរយៈការព្រមព្រៀងគ្នាជាមួយនឹងក្រុមហ៊ុនឧបត្ថម្ភ “sponsor marketplace” សម្រាប់ឱ្យអ្នកប្រើប្រាស់អាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សព្វផ្សាយ “donate option” សម្រាប់ឱ្យអ្នកគាំទ្រអាចឧបត្ថម្ភប្រាក់ទៅកាន់មជ្ឈមណ្ឌលសប្បុរសធម៌

“call to action” សម្រាប់ទិញសំបុត្រ ឬចុះឈ្មោះទទួលបានតម្លៃពិសេស និង “Revenue Sharing” ដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានកម្រៃពីការបង្ហាញពាណិជ្ជកម្មនៅលើ Post របស់ខ្លួន។

តែវានៅមិនទាន់ច្បាស់ ថាតើមុខងារថ្មីនេះនឹងអាចប្រើសម្រាប់អ្នកប្រើប្រាស់ទូទៅ ឬក៏អ្នកប្រើប្រាស់ដែលទទួលបានការយល់ព្រមពី Facebook ជាមុនសិន នោះទេ។

គោលគំនិតអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានចំណូលពីការ Post មិនមែនជាអ្វីថ្មីនោះឡើយ។​ Youtube បានដាក់ឱ្យប្រើគម្រោងចែកប្រាក់ចំណូលដល់អ្នកប្រើប្រាស់តាំងពីឆ្នាំ 2007 មកម្ល៉េះ ពោលគឺវាបានបង្កើតសេដ្ឋីវាល់លានរាប់មិនអស់ ដែលពួកគេទាំងនោះសុទ្ធតែមានអ្នកគាំទ្ររាប់លានអ្នក និងតែងតែ​បង្កើត Post រាល់ថ្ងៃជាប្រចាំ។​

បច្ចុប្បន្ន ក្រុមហ៊ុន Facebook ក៏បានចំណាយទៅលើអ្នកនិពន្ធមួយចំនួន ដើម្បីឱ្យពួកគេទាំងនោះបង្កើតវីដេអូផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមមួយនេះធ្លាប់ទទួលរងការតិះទៀនជាច្រើនមកហើយ  នៅពេលដែលក្រុមហ៊ុនខ្លួនមានតម្លៃទីផ្សារកប់ពពក ប៉ុន្តែសុខចិត្តចំណាយទៅលើមាតិការផ្សព្វផ្សាយតិចតួចបំផុត៕

Facebook ពិចារណាឱ្យអ្នកប្រើប្រាស់អាចរកកម្រៃពីការ Post របស់ខ្លួន

ប្រភព: www.theverge.com

ដងស្រង់ពីៈ stuff-cambodia