ពេល​មាន​ផ្ទៃពោះ ស្ត្រី​អាច​ប្រឈម​មុខ​បញ្ហា​អ្វីខ្លះ​?

ពេល​មាន​ផ្ទៃពោះ ស្ត្រី​អាច​ប្រឈម​មុខ​បញ្ហា​អ្វីខ្លះ​?

​ជា​ការពិត​មិន​អាច​ចៀសវាង​បាន ក្រោយពេល​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ ស្ត្រី​មួយ​ចំនួន ប្រហែលជា​មាន​ការខ្លាច​រអារ នូវ​រឿងរ៉ាវ​ជាច្រើន ដែល​នឹង​អាច​កើតឡើង មក​លើ​រូប​នាង​។

យ៉ាងណាមិញ ច្បាស់​ណាស់ វា​នឹង​មាន​ការផ្លាស់ប្តូរ​ជាច្រើន អំឡុង​ពេល​អ្នក​មាន​ផ្ទៃពោះ រួម​ទាំង​កត្តា​ចិត្តសាស្ត្រ និង​រូបរាងកាយ​ទាំងមូល​។​

​ក្រុមគ្រូពេទ្យ​អា​មេ​រិច បាន​ណែនាំ​អំពី ការផ្លាស់ប្តូរ​មួយចំនួន ដែល​នឹង​អាច​កើតមានឡើង ៖

•​    ​មាន​អារម្មណ៍​ថា អស់កម្លាំង ល្ហិតល្ហៃ ហេវ​ហត់​
•​    ​ចង្អោ​រ និង​រក​ក្អួត​ញឹកញាប់ ជាពិសេស នៅ​ដំណាក់កាល​ត្រីមាស​ដំបូង​
•​    ​មាន​អារម្មណ៍​មមើ​មមាយ​
•​    ​នោម​ញឹក​ជាង​ធម្មតា​
•​    ​រាងកាយ​ផ្លាស់ប្តូរ ដូចជា ឡើង​ទម្ងន់ ឈឺ​ក្រហាយ​ក្នុង​ក្រពះ ទល់​មក​លាក ដោះ​ឡើង​ធំ ហើយ​ស្បែក​ប្រែ​ពណ៌​ជា​ស្រអាប់​
•​    ​ផ្លាស់ប្តូរ​ក្នុង​អារម្មណ៍ ម្តង​សប្បាយ​ម្តង​ទុក្ខសោក ពិបាក​ផ្ចង់អារម្មណ៍ ឆេវឆាវ ហើយ​ឆាប់​ខឹង​
•​    ​អ្នក​នឹង​មាន​រដូវ​ទេ អំឡុង​ពេល​មាន​ផ្ទៃពោះ ដូច្នេះ ប្រសិនបើ​មាន​ហូរឈាម ទោះបី​តិចតួច​ប៉ុណ្ណា​ក៏​ដោយ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។