​តើ​សំខាន់​អត់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​ទឹកដោះគោ​?

​តើ​សំខាន់​អត់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​ទឹកដោះគោ​?

​ការ​ញ៉ាំ​ជាតិ​កាល់ស្យូម ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​សំខាន់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ ដល់​ការលូតលាស់​ដល់​ឆ្អឹង​របស់​ទារក​ទេ ទេ​ក៏​ជួយ​ម្តាយ​មាន​សុខភាព​ល្អ​ដែរ​។ ការទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ពី​របប​អាហារ​នឹង​ជួយ​បំបាត់ អា​ការៈឈឺ​សន្លាក់ និង​ផ្តល់​ភាពបត់បែន​យ៉ាង​ល្អ ដល់​រាងកាយ​សម្រាប់​ត្រៀម​ខ្លួន​សម្រាល​ផងដែរ តែ​បើសិនជា​មិន​មាន ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​តែ វា​នឹង​ងាយ​បង្ក​ការឈឺចាប់​ខ្លាំង​ណាស់​។ ហើយ​ដំបូន្មាន​ដ៏​ល្អ​មួយ​នោះ​គឺថា ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ទឹកដោះគោឲ្យ​បាន​គ្រប់គ្រា​ន់​។ ចុះ​សំណួរ​សួរថា បើសិនជា​ពួកគាត់​មិន​ញ៉ាំ​វា ឬ​មិន​ចូលចិត្ត​ទឹកដោះគោ​ផង តើ​វា​ល្អ​ដែរ​ឬ​អត់​?

​យ៉ាងណាមិញ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ក៏​មាន​សារៈសំខាន់​ម្យ៉ាង​ដែរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ក្រៅពី​ផ្តល់​ជាតិ​កាល់ស្យូម វា​ក៏​បង្កើន​ការទទួលបាន ជីវជាតិ​ធំ​តូច​យ៉ាងច្រើន ដែល​ល្អ​ទាំង​ម្តាយ និង​ទារក​ទៀតផង​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ត្រូវការ​ជាតិ​កាល់ស្យូម ១,២០០ មី​លី​ក្រាម ពី​របប​អាហារ​ពួកគេ​។ ដោយសារ​តែ​របប​អាហារ​ទាំងអស់ មិន​អាច​ផ្តល់​ជា​ជាតិ​កាល់ស្យូម តាម​តម្រូវការ​នោះ ដូច្នេះ​គ្រូពេទ្យ​ច្រើន​តែ​ចេញ ជា​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បន្ថែមទៀត​។ ទោះបីជា​យ៉ាង​ក៏ដោយ ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ថ្នាំ​បំប៉ន និង​ទឹកដោះគោ​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។ យោង​ទៅ​តាម​ការណែនាំរ​បស់ USDA បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ទឹកដោះគោ យ៉ាងហោចណាស់ ៣ ពែង​ដែរ​។ បើសិនជា​មិន​មាន​ទឹកដោះគោ​ទេ អ្នក​ក៏​អាច​ញ៉ាំ​អាហារ​ផ្សេង​បាន​ដែរ​ដូចជា យ៉ា​អួរ ប័រ​ទឹកដោះគោ ហ្វ្រូ​ម៉ាត​ជាដើម​។ តែ​បើសិនជា ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ឬ​ទឹកដោះគោ​បាន​ទេ​នោះ ពួកគេ​ក៏​អាច​ញ៉ាំ​អាហារ​ផ្សេង ដែល​សម្បូរ​ជាតិ​កាល់ស្យូម​បានដែរ​ដូចជា ស្ពៃ​ស្ពីណា​ច ឬ​បន្លែ​ពណ៌​បៃតង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។