ដំណោះស្រាយ “​ការ​ឈឺ​ចុកចាប់​” ពេល​មក​រដូវ​

ដំណោះស្រាយ “​ការ​ឈឺ​ចុកចាប់​” ពេល​មក​រដូវ​

​អំឡុង​ពេល​មក​រដូវ ស្ត្រី​មួយ​ចំនួន បាន​ពើបប្រទះ នឹង​បញ្ហា​ឈឺ​ចុកចាប់​ក្នុង​ពោះ ហើយ​រាលដាល ដល់​ក្បាល​ទៀតផង​។ ការធ្លាក់​ចុះ​អ័រម៉ូន​អឺស​ស្ត្រូ​សែន ក្រៅពី​ឈឺ​ក្នុង​ពោះ ស្ត្រី​ខ្លះ បាន​និយាយថា នាង​ឈឺក្បាល​ខ្លាំង អំឡុង​ពេល​មាន​រដូវ​។​

​មិន​ថា​ការឈឺចាប់​ក្នុង​ពោះ ឬ​ក្បាល​នោះទេ ការព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ អាច​ជួយ​អ្នក​បាន​។​

•​    ​ស្អំ​ទឹកកក ៖ ចូរ​យក​ទឹកកក​មួយ​ដុំ រុំ​នឹង​ក្រណាត់​ស្អាត រួច​យក​ទៅ​ដាក់​ស្អំ នៅលើ​ក្បាល ឬ​ពោះ​របស់​អ្នក ដើម្បី​បំបាត់​ការឈឺចាប់​។​
•​    ​លំ​ហាត់ប្រាណ​បន្ធូរ​អារម្មណ៍ ៖ ចូរ​ព្យាយាម​ហាត់ប្រាណ​ខ្លះៗ ដើម្បី​បំបាត់​ភាព​តានតឹង និង​ស្ត្រេ​ស​។​
•​    ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ៖ សម្រាប់​ពលរដ្ឋ​ខ្មែរ វិធីសាស្ត្រ​បែប​នេះ នៅ​មិនទាន់​ទូលំទូលាយ​នោះទេ ប៉ុន្តែ វា​អាច​សម្រួល​ការឈឺចាប់ បាន​មួយកម្រិត​ដែរ​។​
•​    ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់ ៖ គ្រូពេទ្យ​របស់​អ្នក ប្រហែល​ជា​ធ្លាប់​ឲ្យ​អ្នកប្រើ ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ចំនួន ដូចជា naproxen (Aleve) ឬ ibuprofen (Advil, Motrin IB)​។​
•​    ​ញ៉ាំ​ចំណីអាហារ ឲ្យបាន​គ្រប់គ្រាន់ ៖ ការ​ប៉ូវ​កម្លាំង ពេល​មាន​រដូវ​ម្តងៗ ពិត​ជា​សំខាន់​ណាស់ ពីព្រោះ ក្នុងដំណាក់កាល​នេះ រាងកាយ​របស់​អ្នក នឹង​ត្រូវ​បាត់បង់​ឈាម​មួយចំនួន ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក អស់កម្លាំង និង​ឈឺក្បាល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។