​អត្ថប្រយោជន៍​នៃ​ការ​សម្រាលកូន​តាម​ធម្ម​ជាតិ​

​អត្ថប្រយោជន៍​នៃ​ការ​សម្រាលកូន​តាម​ធម្ម​ជាតិ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ប្រាកដជា​ធ្លាប់​គិតថា​គួរតែ​សម្រាលកូន​តាម​បែប​ធម្ម​ជាតិ ឬ​តាមរយៈ​វះកាត់​? មាន​មនុស្ស​មួយចំនួន​ជ្រើសរើស​ការវះកាត់ ដោយសារ​តែ​វា​ងាយស្រួល ហើយ​មិន​ឈឺ​នោះ​ទេ ព្រោះ​គេ​ចាក់​ថ្នាំស្ពឹក ប៉ុន្តែ​ការ​សម្រាល​តាម​បែប​ធម្ម​ជាតិ​គឺ​ល្អ​ជាង​ការវះកាត់​។ ដូចនេះ​តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​ទៅ​?

​នៅពេល​ដែល​អ្នក​ជ្រើសរើស​ការ​សម្រាល​ដោយ​ធម្មជាតិ នោះ​វា​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​កូន និង​អ្នក​។ ចំពោះ​អ្នក​ម្តាយ វា​នឹង​ធ្វើឲ្យ​អ្នក​ឆាប់​ជា​សះស្បើយ ហើយ​ត្រឡប់​មក​ភាព​ដើម​វិញ​លឿន ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​ស្បូន​អ្នក​ឆាប់​ជា​ដូចគ្នា ហើយ​អត្រា​នៃ​គ្រោះថ្នាក់​គឺ​ទាប​បំផុត ជាងនេះទៅទៀត វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ទឹកដោះ​គ្រប់គ្រាន់ស​ម្រាប់​បំបៅកូន​។ ចំពោះ​កូន​វិញ វា​នឹង​ធ្វើឲ្យ​គេ​មាន​សុខភាព​ល្អ ហើយ​មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​ឡើយ ដោយសារ​តែ​គេ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ដ៏​រឹងមាំ​មួយ ហើយ​គេ​ក៏​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​សួត​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។