អាហារ​ផ្អែមៗ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​

អាហារ​ផ្អែមៗ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​

​អំឡុង​ពេល​មាន​ផ្ទៃពោះ គ្រូពេទ្យ​ភាគច្រើន បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ តម​ញ៉ាំ​អាហារ​ផ្អែមៗ​ច្រើនពេក ពីព្រោះ វា​អាច​ធ្វើ​ឲ្យ​ម្តាយ​ឡើង​គីឡូ ហើយ​ប្រឈមមុខ​ខ្លាំង នឹង​ជំងឺ​ទឹកនោម​ផ្អែម​។ យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន តែងតែ​ឃ្លាន​របស់​ផ្អែមៗ ជាពិសេស ពេល​មាន​កូនស្រី ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ នៅ​មិន​សុខ តប់​ប្រមល់ ហើយ​មិន​សប្បាយចិត្ត​ទាល់តែសោះ​។​

​យ៉ាងណាមិញ យើងខ្ញុំ​សូម​ណែនាំ នូវ​របប​អាហារ​ផ្អែមៗ​មួយចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ អាច​ទទួល​ទាន​បាន​។​

១. ផ្លែឈើ​
​ជា​ការពិត ផ្លែឈើ ទោះបីជា​ផ្អែម ក៏​មិន​ងាយ​បង្ក​ជា​បញ្ហា ដល់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នកជំងឺ​ផ្អែម​ដែរ​។ អ្នក​អាច​ញ៉ាំ​ផ្លែ​ប៉ោ​ម ផ្លែ​សារី ឪឡឹក ទំពាំងបាយជូ​រ និង​ក្រូច​បាន ប៉ុន្តែ ចំពោះ​ផ្លែ​ប័រ និង​ធូរេន ញ៉ាំ​តិចៗ​បាន​ហើយ ពីព្រោះ វា​ផ្អែម​ខ្លាំង និង​សម្បូរ​ជាតិ​ស្ករ​។​

២. ការ៉េម​
​នរណា​ក៏​ដឹងថា ការ៉េម មាន​រសជាតិ​ផ្អែម​ដែរ ប៉ុន្តែ ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​បាន​ខ្លះ​ដែរ ដោយ​អ្នក​គួរ​ជ្រើសរើស ការ៉េម​ដែលមាន​ជាតិ​ស្ករ​តិច តែ​សម្បូរ​ទឹកដោះគោ​ជូរ និង​ផ្លែឈើ​ស្រស់ៗ​វិញ​។​

៣. កាហ្វេ​
​កាហ្វេ មួយ​ពែង​ពី​រពែង ពេល​អ្នកស្ត្រេស និង​ហត់នឿយ ប្រហែលជា​មិន​អី​នោះ​ទេ ចំពោះ​ទារក​ក្នុង​ផ្ទៃ​។​

៤. ទឹក​បន្លែ ឬ​ផ្លែឈើ​
​បន្លែ និង​ផ្លែឈើ សុទ្ធតែ​ល្អ ចំពោះ​សុខភាព​របស់​អ្នក ជាពិសេស អំឡុង​ពេល​មាន​ផ្ទៃពោះ​។ អ្នក​អាច​កៀប​ទឹក​ប៉ោ​ម ទឹក​ការ៉ុត ទឹក​ត្រសក់ និង​ទឹក​ឪឡឹក​ជាដើម​។ ដើម្បី​កាន់តែ​មាន​រសជាតិ អ្នក​អាច​ដាក់​ក្លាសេ ឲ្យ​ត្រជាក់​បន្តិច​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។