ខ្ញុំ​អាច​លេបថ្នាំ​ពន្យារកំណើត​បានទេ ក្នុងពេល​បំបៅ​ដោះកូន​?

ខ្ញុំ​អាច​លេបថ្នាំ​ពន្យារកំណើត​បានទេ ក្នុងពេល​បំបៅ​ដោះកូន​?

​តាម​ការស្រាវជ្រាវ បានឲ្យដឹងថា នៅ​ពេល​អ្នក​ចាប់ផ្តើម ប្រើ​ថ្នាំ​ពន្យារកំណើត ក្នុងពេល​បំបៅ​ដោះកូន ពេល​នោះ​ការផលិត​ទឹក​ដោះ ក៏​ត្រូវ​ថយ​ចុះ​ដែរ​។ នេះហើយ គឺជា​ហេតុផល​ដែល​និយាយថា ស្ត្រី​ដែល​បំបៅ​ដោះ​កូន ត្រូវ​ចៀសវាង​ការប្រើ​ថ្នាំ​ពន្យារកំណើត​។ លើសពីនេះទៅទៀត ការ​បំបៅ​ដោះកូន ដើរតួនាទី​ជាការ​ពន្យារកំណើត បែប​ធម្មជាតិ​ខ្លះ​ទៅ​ហើយ​។ ស្ត្រី​ដែល​កំពុងតែ​បំបៅ​ដោះ​កូន ហើយ​កូន​នោះ​អាយុ​ក្រោម ៦ ឆ្នាំ ហើយ​រដូវ​នៅតែ​មិន​មាន​ទៀត​នោះ ដូច្នេះ គេ​មិន​ត្រូវ​ការប្រើ​ថ្នាំ​ពន្យារកំណើត​អ្វី​ទៀត​ឡើយ​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​នៅ​តែ​មាន គម្រោង​ប្រើ​ថ្នាំ​ពន្យារកំណើត​ទៀត យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ដែល​អាច​ចេញ​ជា​ថ្នាំ​ពន្យារកំណើត​ដ៏​សាក​សម​មួយ សម្រាប់​អ្នក​ក្នុងពេល​បំបៅ​ដោះកូន​បែបនេះ​។ ដោយសារ​តែ​ថ្នាំ​ពន្យារកំណើត ផ្ទុក​ទៅដោយ​ជាតិ​អ័រម៉ូន ដូច្នេះ វា​អាច​នឹង​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែខ្លាំង នឹង​វិបត្តិ​អ័រម៉ូន និង​កាត់បន្ថយ​ការផលិត​ទឹកដោះ​ទៀត​។ ដូច្នេះហើយ ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​ពេល​សម្រេច​ចិត្ត អាច​ជួយ​អ្នក​ឲ្យ​ប្រាកដថា ការផលិត​ទឹកដោះ​របស់​អ្នក មិន​មាន​ការថយចុះ​ឡើយ​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ដែល​អ្នក​គួរតែ​ចាំ បើសិន​ជា​អ្នក​កំពុងតែ​មាន​គម្រោង ប្រើ​ថ្នាំ​ពន្យារកំណើត​ក្នុងពេល​បំបៅ​ដោះ​កូន​។

  1. ​សួរ​គ្រូពេទ្យ​សិន មុន​ពេល​ប្រើ​ថ្នាំ​ពន្យារកំណើត ទោះបីជា​អ្នក​ធ្លាប់ប្រើ​ថ្នាំ​នេះ ពី​មុន​ហើយ​ក៏​ដោយ​។
  2. ​បើសិន​ជា​អ្នក​ធ្លាប់​តែ​ប្រើ ថ្នាំ​ពន្យារកំណើត​ដដែល​រយៈពេល​វែង មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ទៀត ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ​។
  3. ​វា​គួរតែ​ដល់​ពេល​ឈប់​ប្រើ​ថ្នាំ​ពន្យារកំណើត​ហើយ បើសិន​ជា​អ្នក​ធ្លាប់មាន ការថយចុះ​ទឹកដោះ ហើយ ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ដែរ​។
  4. ​ជា​ចុងក្រោយ អ្នក​ត្រូវ​តែ​ប្រើ​វិធី​ពន្យារកំណើត​ផ្សេងទៀត ជានិច្ច​ដូចជា ស្រោមអនាម័យ ដែល​វា​មាន​សុវត្ថិភាព ជាង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ទៅទៀត ខណៈពេល​កំពុង​តែ​បំបៅ​ដោះកូន​។​
  5. ​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យារកំណើត ដើម្បី​ព្យាបាល​ជំងឺ​អ័រម៉ូន ដូចជា វិបត្តិ​ក្រ​ពេញទី​រ៉ូ​អ៊ីត ឬ​ផលវិបាក​ផ្សេងៗ​នោះ ចូរ​សួរ​គ្រូពេទ្យ​ផង​ថា​តើ អ្នក​អាច​ប្រើ​ថ្នាំ​នេះ ក្នុងពេល​កំពុង​បំបៅ​ដោះកូនឬ​អត់​។

​ថ្វីបើ​មិន​មាន​ការស្រាវជ្រាវ​ណាមួយ និយាយ​អំពី​ឥទ្ធិពល​ថ្នាំ​គ្រាប់​ពន្យារកំណើត​ចំពោះ​ស្ត្រី​កំពុងតែ​បំបៅ​ដោះ​កូន​ក៏ដោយ ក៏​វា​អាច​នឹង​រំខាន ដល់​ការផលិត​ទឹកដោះ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។