៣​ចំនុច​ក្នុង​ការធ្វើ​ឲ្យ​អ្នក​អាច​សម្រាល​តាម​ធម្មជាតិ​

៣​ចំនុច​ក្នុង​ការធ្វើ​ឲ្យ​អ្នក​អាច​សម្រាល​តាម​ធម្មជាតិ​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​មួយចំនួន​ដែល​អ្នក​ម្តាយ និង​ទារក​អាច​ទទួលបាន​ពី​ការ​សម្រាលកូន​តាមបែប​ធម្មជាតិ​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ក្នុង​ការជួយ​អ្នក​ឲ្យ​សម្រាលតាម​បែប​ធម្មជា​តិ​នេះ​វិញ​ម្តង​។ តើ​មាន​វិធី​ដូចម្តេច​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​មិន​ចង់​ប្រើ​វិធី​វះកាត់​ដើម្បី​សម្រាល អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យបាន​ទៀងទាត់ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​របស់​កូន​ក្នុង​ផ្ទៃ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​គ្រប់គ្រង​ទម្ងន់​របស់​ខ្លួន​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ឡើង​ទម្ងន់​ខ្លាំង ហើយ​សារធាតុចិញ្ចឹម​ក៏​មិន​ត្រូវ​ឲ្យ​ហួស​ច្រើនពេក​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​ធំ​ពេក​ដែល​ធ្វើឲ្យ​អ្នក​ពិបាក​សម្រាល​តាម​បែប​ធម្មជាតិ​។ ចុងក្រោយ​អ្នក​ត្រូវតែ​ហាត់ប្រាណ ដើម្បី​អាច​ជួយ​បង្កើន​កម្លាំង​ពេល​ដែល​អ្នក​សម្រាលកូន ដោយ​អ្នក​អាច​ដើរ​ហាត់ប្រាណ ឬ​ឡើងជណ្តើរ​បាន នោះ​វា​នឹង​អាចជួយ​អ្ន​កឲ្យងាយស្រួល​សម្រាលតាម​បែប​ធម្មជា​តិ ហើយ​ចំនុច​ដែល​សំខាន់​បំផុត​នោះ​គឺ​អ្នក​មិន​ត្រូវ​ភ័យ​ខ្លាំងពេក​ទេ ទើប​អ្នក​អាច​សម្រាល​តាម​បែប​ធម្ម​ជាតិ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។