បន្ទាប់ពី​ដំណើរការ​សាកល្បង សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម

បន្ទាប់ពី​ជោគជ័យ​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​កាលពី​ដើម​ខែ​នេះ សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​នៅ​ចុង​សប្តាហ៍​ជា​ទៀងទាត់ រវាង​ក្រុង​ភ្នំពេញ​និង​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃ​សៅរ៍ ដោយ​មាន​ការ​ឈប់​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កំពត។

យោង​តាម​លោក ចន ហ្គីរី (John Guiry) នាយក​ប្រតិបត្តិ ឲ្យ​ដឹង​ថា រាជាយស្ម័យយាន​បាន​ចាប់​ផ្តើម​សេវា​អ្នក​ដំណើរ​ជា​ថ្មី​រវាង​រាជធានី​និង​ខេត្ត​ឆ្នេរ​សមុទ្រ​កាលពី​ថ្ងៃ​ទី​១០​ខែ​មេសា បន្ទាប់ពី​ការ​អាក់ខាន​អស់​រយៈ​ពេល​១៤​ឆ្នាំ និង​បាន​លក់​អស់​២.២៥០​សំបុត្រ​នៅ​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​រយៈ​ពេល​សាក​ល្បង​៨​ថ្ងៃ។

លោក ហ្គីរី បាន​និយាយ​ថា ដោយ​រីករាយ​នឹង​ប្រជាប្រិយ​នៃ​ផ្លូវ ដែល​យឺត​ជាង ប៉ុន្តែ​ថោក​ជាង​ជម្រើស​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ផ្សេង​ទៀត​នោះ នៅ​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​សេវា​ចុង​សប្តាហ៍​ទៀងទាត់​និង​ថ្ងៃ​បុណ្យ។

cam-photo-frontលោក​បាន​និយាយ​ថា “រយៈ​ពេល​ខ្លី​និង​យូរ​គឺ​ថា វា​ហាក់​ដូច​ជា​សាធារណជន​កំពុង​ទទួល​យក​គំនិត​នេះ”។ លោក​បាន​និយាយ​បន្ថែម​ថា លោក​ប្រាកដ​ក្នុង​ខ្លួន​ថា តម្រូវ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នឹង​មាន​ច្រើន។

“យើង​បាន​តួលេខ និង​បាន​កំណត់​ថា រវាង​មនុស្ស​ដំបូង​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឆ្នេរ​សមុទ្រ​នេះ​លើក​ទី​១ និង​អ្នក​ដែល​នឹង​ប្រើ​សេវា​នេះ​ជា​ទៀងទាត់ នោះ​នឹង​មាន​ដំណើរការ​ល្អ”។

នៅ​ពេល​ដែល​រថភ្លើង​នឹង​រត់​ពី​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃ​ច័ន្ទ ថ្ងៃ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ​ត្រូវ​នឹង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​ច័ន្ទ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​គេ​រំពឹង​ថា នឹង​ជិះ​ទូ​រថភ្លើង​ធ្វើ​លើ​ក្តារ​បន្ទះ​របស់​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ នៅ​ថ្ងៃ​សៅរ៍ រថភ្លើង​នឹង​រត់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ​នៅ​ពេល​អនាគត។

លោក ហ្គីរី បាន​និយាយ​ថា “យើង​បាន​លក់​សំបុត្រ​ច្រើន​សម្រាប់​ថ្ងៃ​សៅរ៍​ដោយ​គ្មាន​ការ​ផ្សព្វផ្សាយ ហើយ​ប្រជាជន​ភាគ​ច្រើន​ប្រហែល​មិន​ដឹង​ថា​លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទេ”។

ថ្ងៃ​ចុង​សប្តាហ៍​ភាគ​ច្រើន រថភ្លើង​ពីរ​ខ្សែ​របស់​ក្រុមហ៊ុន មួយ​ខ្សែ​មាន​ម៉ាស៊ីន​ត្រជាក់ មួយ​ខ្សែ​មាន​កង្ហារ នឹង​ចាប់​ផ្តើម​ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​សុក្រ ហើយ​មាន​បួន​ជើង​តាម​ផ្លូវ​មាន​ប្រវែង​២៦៦គីឡូម៉ែត្រ។

សំបុត្រ​ពី​ភ្នំពេញ​ទៅ​តាកែវ កំពត និង​ខេត្ត​ព្រះសីហនុ មាន​តម្លៃ​៤​ដុល្លារ ៥​ដុល្លារ និង​៦​ដុល្លារ​តាម​លំដាប់។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​និយាយ​ថា ការ​ជូន​ដំណឹង​អំពី​សេវា​រថភ្លើង​ទៀងទាត់​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​ឆ្នេរ​ខ្សាច់​និង​រង្គសាល​ជា​ទី​ពេញ​និយម​ក្នុង​ចំណោម​ភ្ញៀវ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។

លោក​បាន​និយាយ​ថា “ដោយ​លោក​នាយករដ្ឋមន្ត្រី​នឹង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​លើក​ដំបូង វា​បង្ហាញ​ឲ្យ​ឃើញ​ថា វា​ជា​ផ្លូវ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​បង្ហាញ​ថា វា​មាន​សេវា​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ”៕ និត

 

The post បន្ទាប់ពី​ដំណើរការ​សាកល្បង សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម appeared first on ខេមបូឌា ដេលី.