ចាស់ៗ​ដែល​ឧស្សាហ៍​ហើមជើង​សូមកុំ​បារម្ភ​, ទឹក​ជីរវ៉ាន់ស៊ុយ​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​បញ្ហា​នេះ​!

    ​ការ​ហើមជើង​និង​កែងជើង​ដោយ​ឥត​ឈឺចាប់​គឺជា​បញ្ហា​ទូទៅ ដែល​ឧស្ស​ហ៍​កើតឡើង​ក្នុងចំណោម​មនុស្ស​ចាស់​។ ការកើនឡើង​ទឹករងៃ​ក្នុង​កែងជើង ប្រអប់ជើង និង​ជើង​ទាំងមូល​អាច​បង្ក​ឱ្យជើង​ហើម ដែល​អាកា​រៈ​នេះ​គេ​ហៅថា Edema​។​

​    ​ការ​ហើមជើង​អាច​កើតឡើង​ដោយសារ​មូលហេតុ​ផ្សេងទៀត​ដូចជា អាកាសធាតុ​ក្តៅ​ពេក បញ្ហា​សរសៃឈាម ខូច​តម្រងនោម មានគភ៌ ខ្សោយបេះដូង បញ្ហា​ប្រែប្រួល​អ័រម៉ូន​ខុស​ប្រក្រតី​...​។​

​    ​លោកអ្នក​មិនអាច​ព្រងើយកន្តើយ​នឹង​បញ្ហា​នេះ​បានឡើយ​។ ជម្រើស​ល្អ​បំផុត​គឺ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ប៉ុន្តែ​លោកអ្នក​ក៏​នៅមាន​ជម្រើស​បែប​ធម្មជាតិ ដែល​មិន​បង្ក​ផលប៉ះពាល់​ផងដែរ តែមាន​ប្រសិទ្ធភាព​បំបាត់​ការ​ហើម​នេះ​ដូចគ្នា​។  

​    ​* អ្វីដែល​លោកអ្នក​ត្រូវធ្វើ​៖
​    ​ដើម្បី​រៀបចំ​ជីរវ៉ាន់ស៊ុយ​សម្រាប់​ព្យាបាល​ការ​ហើមជើង លោកអ្នក​ត្រូវមាន​ជីរវ៉ាន់ស៊ុយ​ស្រស់​បេះ​ភ្លាមៗ​មួយ​ក្តាប់​។ 

​    ​លាង​ជីរវ៉ានស៊ុយ​ឱ្យ​ស្អាត ហើយ​កិន​វា​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ រួចហើយ​ដាក់​វា​នៅក្នុង​កូន​បំពង់​ទឹក​ក្តៅ ហើយ​ចាក់ទឹក​ពុះ ៥០០ មិ​ល្លី​លីត្រ​ចូល​។ ទុកចោល​មួយ​យប់ ហើយ​នៅពេល​ព្រឹក​ឡើង​ស្រឹ​ត​យកតែ​ទឹក​ប៉ុណ្ណោះ​។ 

​    ​ផឹក​វា​មួយថ្ងៃ ៣ ដង មុន​អាហារ​ទាំងបី​ពេល ហើយ​ត្រូវ​ផឹក​មួយ​កូន​ពែង​តូច​។ ផឹក​ជាប់​គ្នា​ពីរ​ថ្ងៃ​។ បន្ទាប់មក​សម្រាក ៣ ថ្ងៃ រួច​សឹម​លាយ​បែបនេះ​ម្តងទៀត សម្រាប់​ផឹក​ពីរ​ថ្ងៃ​ជាប់​គ្នា​ទៀត​។ បន្ទាប់ពីនោះ លោក​អ្នកនឹង​សង្កេតឃើញ​ជើង​ស្រ​កលែង​ហើម​តទៅទៀត​៕