ប្រេះ​កែងជើង​? រូបមន្ត​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​តែ ១៥ ថ្ងៃ​ប៉ុណ្ណោះ​

​    ​ប្រេះ​កែងជើង​គឺជា​ប​ញ្ហ​ស្បែក​ទូទៅ ដែល​បង្ក​ការឈឺចាប់​ខ្លាំង​។ រោគសញ្ញា​ទូទៅ​បំផុត​គឺ​ស្បែក​ស្ងួត និង ស្បែក​ក្រិន ដែល​មើលទៅ​មាន​ស្នាម​ពណ៌​លឿង​ឬ​ខ្មៅ​ជាំ​នៅ​ម្តុំ​ស្បែក​កែងជើង​។ វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កែងជើង​របៀបនេះ ពុំនោះ​ទេវា​នឹង​ប្រេះ​បង្ក​ឱ្យ​ហូរឈាម​និង​ឈឺចាប់​ពើត​ផ្សា​។ 

​    ​ក្នុង​អត្ថបទ​នេះ លោក​អ្នកនឹង​បានដឹង​អំពី​រូបមន្ត​ព្យាបាល​ងាយស្រួល​បំផុត​ដើម្បី​បំបាត់​បញ្ហា​ប្រេះ​កែងជើង ក្រិន​កែងជើង និង​ផ្លែ​កែងជើង​។ 

​    ​* រូបមន្ត​៖
​    ​- កិន​ថ្នាំ​អា​ស្ពៀ​រី​ន ១០ គ្រាប់ (​ឬ​ថ្នាំ​អាណា​ដុល​--Andol) និង លាយ​ជាមួយ​ទឹក​អាល់កុល​កម្រិត ៧០% ចំនួន ២៥០ មិ​ល្លី​លីត្រ​។ 
​    ​
​    ​* របៀប​ធ្វើ​៖ 
​    ​ចាក់​របស់​ផ្សំ​ហើយ​ចូលក្នុង​ដប​តូច​មួយ មួល​គម្រប​ឱ្យ​ជិត រួច​ទុកចោល​រយៈពេល​ពីរ​ថ្ងៃ​។ 
​    ​
​    ​* របៀប​ប្រើ​៖
​    ​កុំ​ភ្លេច​ក្រឡុក​ដប​ឱ្យ​សព្វ​មុននឹង​ប្រើប្រាស់​។ ចាក់ទឹក​អា​ស្ពៀ​រី​ន​លើ​សំឡី បន្ទាប់មក​បិត​វា​លើ​កន្លែង​ដែលមាន​បញ្ហា រួចហើយ​យក​អ្វីមួយ​មក​រុំ​ឱ្យ​ជិត ឬ​យក​ស្រោមជើង​ពាក់​ពីលើ​។ ទុកចោល​រយៈពេល​មួយ​យប់ ហើយ​ព្រឹក​ឡើង លាង​សម្អាត​ជាមួយ​ទឹក និង​ជូត​ឱ្យ​ស្ងួត​។ បន្ទាប់ពី​ធ្វើបែបនេះ​រួច សូម​លាប​ក្រែ​ម (​សម្រាប់​លាប​បបូរមាត់​រដូវរងា​) លើ​ជើង​របស់​អ្នក​។ 

​    ​បន្ទាប់ពី​ព្យាបាល​បែបនេះ​បាន ១០ ទៅ ១៥ ថ្ងៃ លោកអ្នក​នឹង​ឃើញ​លទ្ធផល​ជាសះស្បើយ​។ ស្បែក​ក្រិន​ឬ​ប្រេះ​លើ​កែងជើង​នឹង​បាត់​ជា​រៀងរហូត​៕ 

  • ប្រេះ​កែងជើង​? រូបមន្ត​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​តែ ១៥ ថ្ងៃ​ប៉ុណ្ណោះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព