កម្ចាត់​រើម​លើ​បបូរមាត់​ដោយ​ប្រើល្បិច​ដ៏​សាមញ្ញ​នេះ​!

    ​រើម​គឺជា​មេរោគ ដែល​បង្កឡើង​ដោយ​វីរុស​រើម​ធម្មតា​មួយ ដែល​ជ្រាបចូល​រន្ធ​ញើស​តូចៗ និង​បង្ក​ជា​ពងបែក​នៅ​តំបន់​ជុំវិញ​បបូរមាត់​។ ថ្នាំ​ប្រឆាំង​រើម​អាចជួយ​លោកអ្នក​បាន ប៉ុន្តែ​ថ្នាំ​ទាំងនោះ​មិនមែនជា​ជម្រើស​ល្អឥតខ្ចោះ​សម្រាប់​លោកអ្នក​ទេ​។ លោកអ្នក​គួរ​សាកល្បង​ល្បិច​សាមញ្ញ​ដូចខាងក្រោម​ដើម្បី​កម្ចាត់​ពងបែក​ដ៏​ឈឺ​ពើត​ផ្សា​ទាំងនេះ​។ 

​    ​លោកអ្នក​ប្រហែលជា​មិន​ជឿថា​ខ្ទឹមស​មួយ​កំពឹស​អាច​ព្យាបាល​រើម​លើ​បបូរមាត់​យ៉ាង​ពូកែ​នោះទេ ប៉ុន្តែ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​ព្យាបាល​រើម​ទាំងនេះ​បាន​ពិតមែន​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ យក​ខ្ទឹមស ១ កំពឹស​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​បិត​ពីលើ​ពងបែក​រយៈពេល ១០ នាទី​។ បន្ទាប់មក​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ ៥ ដង ក្នុង​រយៈពេល ១២ ម៉ោង រើម​លើ​បបូរមាត់​នឹង​បាត់អស់​ទាំងស្រុង​។ ប្រសិនបើ​រើម​នេះ​កើត​ឡើងលើ​ផ្នែក​ជាច្រើន​នៃ​បបូរមាត់ ត្រូវធ្វើ​បែបនេះ​ឱ្យបាន​ពីរ​ថ្ងៃ​ជាប់​គ្នា​៕