លោកអ្នក​ដែល​ឧស្សាហ៍​លេបថ្នាំ ៣ ប្រភេទ​នេះ​គួរ​កាត់បន្ថយ​ពីថ្ងៃ​នេះ ព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់​ការចងចាំ​ជា​រៀងរហូត​

    ​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា​ច្បាស់លាស់​ហើយ​នោះ​នៅតែ​សម្លាប់​មនុស្ស ១០០.០០០ នាក់​រៀងរាល់ឆ្នាំ​? មនុស្ស​ប្រហែល ១,៥ លាន​នាក់​នៅ​អាមេរិក​បាន​ជួបប្រទះ​ផលប៉ះពាល់​បង្កឡើង​ដោយ​ថ្នាំ​មាន​វេជ្ជបញ្ជា ហើយ​ផលប៉ះពាល់​របស់​ថ្នាំ​នេះ​ឥឡូវ​គឺជា​មូលហេតុ​បណ្តាលឱ្យ​ស្លាប់​លេខ ៤ នៅ​សហរដ្ឋអាមេរិក​! ផលប៉ះពាល់​ទូទៅ​ពី​ថ្នាំ​ទាំងនេះ​គឺ​បាត់បង់​ការចងចាំ និង​បញ្ហា​ការគិត​របស់​មនុស្ស​។ 

​    ​* ថ្នាំ ៣ ប្រភេទ​ដែល​បង្ក​ឱ្យ​បាត់បង់​ការចងចាំ​ជា​រៀងរហូត​ប្រសិនបើ​ឧស្សាហ៍​លេប​វា​មានដូចជា​៖
​    ​១. ប្រភេទ​ថ្នាំ​ផ្សះ​
​    ​ប្រភេទ​ថ្នាំ​ផ្សះ Antihistamines (​ប្រឆាំង​អា​ឡែ​ស៊ី​), Antidepressants (​ប្រឆាំង​ទុក​ព្រួយ​), Antipsychotics (​ប្រឆាំង​រោគ​ផ្លូវចិត្ត​) និង ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក អាច​បន្ថយ​កម្រិត​រប​ស់​ប្រព័ន្ធ​សរសៃប្រសាទ Acetylcholine ដែល​ពាក់ព័ន្ធ​នឹង​ការចងចាំ និង​ការរៀនសូត្រ​។ 

លោកអ្នក​ដែល​ឧស្សាហ៍​លេបថ្នាំ ៣ ប្រភេទ​នេះ​គួរ​កាត់បន្ថយ​ពីថ្ងៃ​នេះ ព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់​ការចងចាំ​ជា​រៀងរហូត​

​    ​២. ថ្នាំ​ងុ​យ​គេង​
​    ​ថ្នាំ​ងុ​យ​គេង​ជា​ថ្នាំ​ពេញនិយម​បំផុត​ក្នុងចំណោម​មនុស្ស​ទូទៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​វា​បង្ក​ឱ្យ​បាត់បង់​ការចងចាំ​។ ជាក់ស្តែង​ដូចជា​ថ្នាំ Ambien​។ មនុស្ស​ដែល​ផឹកថ្នាំ​នេះ​ឧស្សាហ៍​មមើ​ល​ដើរ និង​មមើ​ល​និយាយ​។ ថ្នាំ​នេះ​ក៏​អាចធ្វើឱ្យ​លោកអ្នក​ស្ថិតក្នុង​ស្ថានភាព​សន្លប់​អត់​ដឹងខ្លួន​ហួស​តម្រូវការ​របស់​ខួរក្បាល​ជា​បច្ច័យ​ធ្វើឱ្យ​ខួរក្បាល​កាន់តែ​ឆាប់​បាត់បង់​ការចងចាំ​។ 

លោកអ្នក​ដែល​ឧស្សាហ៍​លេបថ្នាំ ៣ ប្រភេទ​នេះ​គួរ​កាត់បន្ថយ​ពីថ្ងៃ​នេះ ព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់​ការចងចាំ​ជា​រៀងរហូត​

​    ​៣. ថ្នាំ Statin 
​    ​ថ្នាំ​នេះ​គឺ​សម្រាប់​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល ប៉ុន្តែ​វា​ជា​ប្រភេទ​ថ្នាំ​អាក្រក់​បំផុត​សម្រាប់​ខួរក្បាល​។ ខួរក្បាល​ចំនួន ១​ភាគ​៤ គឺ​ផលិតឡើង​ពី​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល ដែលមាន​សារៈសំខាន់​សម្រាប់​ការចងចាំ ការរៀនសូត្រ និង​ការគិត​បាន​រហ័សរហួន​។ ដោយសារ​ថ្នាំ​នេះ​ទទួលបន្ទុក​ក្នុងការ​បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល ដូច្នេះ​វា​គ្មានអ្វី​ពិបាក​យល់​ទេ​ដែលថា​វា​មាន​គ្រោះថ្នាក់​ចំពោះ​ខួរក្បាល​៕

លោកអ្នក​ដែល​ឧស្សាហ៍​លេបថ្នាំ ៣ ប្រភេទ​នេះ​គួរ​កាត់បន្ថយ​ពីថ្ងៃ​នេះ ព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់​ការចងចាំ​ជា​រៀងរហូត​