តិចឃើញ ក្រែមលាបមាត់ បាក់បែក យកទៅបោះចោល មើលវីដេអូនេះហើយ ទើបដឹងថា វាមានប្រយោជន៍ណាស់ (មានវីដេអូ)

បរទេស៖ ជាការពិត មនុស្សស្រីភាគច្រើន តែងតែបោះចោលក្រែមលាបបបូរមាត់របស់ខ្លួន ពេលវាបានបាក់បែក។ ប៉ុន្តែវាក៏នៅតែមានប្រយោជន៍ដដែល ប្រសិនបើអ្នកឃើញពីតិចនិកថ្មីមួយ។

កាលពីថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីវិធីដ៏មានប្រយោជន៍មួយ សម្រាប់សុភាពនារីៗ ដែលនិយមបោះចោលក្រែមលាបមាត់ នៅពេលវាខ្ទេចខ្ទី។ ចំពោះវីដេអូមួយ មិនដល់១នាទី បានទម្លាយតិចនិកល្អមួយ ដែលងាយស្រួល និងមានប្រយោជន៍ដដែល ទោះបីក្រែមលាបបបូរមាត់ ខូចក៏ដោយ គឺអ្នកគ្រាន់តែយកវាទៅ រំលាយជាមួយនឹងភ្លើង ឲ្យទៅជាខាប់ បន្ទាប់មកអ្នកយកចាក់លើ ប្រអប់ផាត់ភ្នែករបស់អ្នក ដែលទទេរស្អាត រួចទុកឲ្យវាស្ងួតបន្តិច ហើយចុងក្រោយ អ្នកអាចយកវា មកប្រើ លើបបូរមាត់ បានម្តងទៀតផងដែរ។

មិនតែប៉ុណ្ណោះ វីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងហ្វេសប៊ុក ដែលបានធ្វើការចុចLike និង ចែករំលែក ទៅដល់រាប់ពាន់ដងឯណោះ៕ 

តោះទស្សនាវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ លោកអ្នក ក៏អាចយកគំនិតល្អៗខាងក្រោម ដែលអាចជួយថែរក្សានិងរក្សាគុណភាពឲ្យនៅដដែល៖

១-បើកគម្របវា លុះត្រាតែអ្នកប្រើតែប៉ុណ្ណោះ។

២- បើផលិតផលណាមួយ មានស្នាមប្រេះបែកបាក់ គួរតែប្រញាប់ប្រើវាឲ្យអស់។

៣- បិទគម្របឲ្យជិតល្អរាល់លើក និងក្រោយពីប្រើវារួច។

៤- ប្រសិនបើសាច់ផលិតផលណាមួយប្រែពណ៍ ឬ ប្តូរក្លិនដើម មិនគួរយកមកប្រើទៀតព្រោះវានាំឲ្យប៉ះពាល់ស្បែក។

៥- ផលិតផលគ្រឿងសម្អាងណាមួយ ដែលឆាប់ផុតកំណត់ប្រើ គួរតែរក្សាទុកនៅកន្លែងណាត្រជាក់ ស្ងួត និងងងឹត។

៦- កុំយកផលិតផលទៅលាយជាមួយនឹងទឹក ឬ ក៏យកផលិតផលពីរប្រភេទមក លាយបញ្ចូលគ្នា ប៉ុនែ្តអាចលាយផលិតផលជាមួយគ្នាបាន លុះត្រាណាតែមានការសរសេរប្រាប់នៅក្នុងស្លាកនោះ។

៧- ប្រសិនបើប្រើការអស់ហើយ ចង់យកសំបកវាមកដាក់ផលិតផលសម្រាប់ប្រើ ទៀតនេះ គួរតែសម្អាតវា និងទុកឲ្យជាមុនសិន មុននឹងយកមកប្រើទៀត។

៨- កុំប៉ះសាច់ឡេ ឬ ក្រែមមុននឹងលាប គួរតែប្រើស្លាបព្រាតូចៗដួសវិញទើប ជាការប្រសើរ។

៩- ចំពោះម៉ាស្ការ៉ា(Mascara) និង អាយឡាញន័រ (eyeliner)គួរតែចៀសវាងកុំ ទាញចេញទាញចូល ព្រោះវាធ្វើឲ្យខ្យល់ចូលទៅខាងក្នុង។

១០- សម្ភារៈប្រើប្រាស់គ្រប់យ៉ាងដែលត្រូវលាប គួររក្សាភាពស្អាត មានអនាម័យជានិច្ច អេប៉ុង ដង ជក់(Brush)របស់ទាំងនេះ។ គួរតែឧស្សាហ៏សម្អាតវាដោយ សាប៊ូ ហើយហាលខ្យល់ឲ្យស្ងួតមុន នឹងយកមកប្រើ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចឃើញ ក្រែមលាបមាត់ បាក់បែក យកទៅបោះចោល មើលវីដេអូនេះហើយ ទើបដឹងថា វាមានប្រយោជន៍ណាស់ (មានវីដេអូ)

តិចឃើញ ក្រែមលាបមាត់ បាក់បែក យកទៅបោះចោល មើលវីដេអូនេះហើយ ទើបដឹងថា វាមានប្រយោជន៍ណាស់ (មានវីដេអូ)
រូបភាពតំណាង៖ គ្រឿងសម្អាងរបស់នារីៗ