មិនចាំបាច់ អស់ថវិកាច្រើន វិធីងាយៗទាំង៥យ៉ាង ជួយឲ្យស្បែកតឹងណែន ក្មេងជាងវ័យបាន!

ជាការពិត នារីគ្រប់រូបតែងប្រាថ្នាចង់បាន ស្បែកតឹងណែនល្អ ក្មេងជាងវ័យ ព្រោះវាអាចជួយ ឲ្យទាក់ទាញក្រសែភ្នែកពីមហាជនបាន។ ក្នុងនោះដែរ ក៏មាននារីមិនតិចនាក់ផងដែរ បានទៅកែខៃស្បែករបស់ខ្លួន ឲ្យតឹងណែន តាមហាងកែសម្ផស្សមួយចំនួន ដើម្បីធ្វើឲ្យពួកគេអាចក្មេងជាងវ័យម្តងទៀតបាន។ ប៉ុន្តែតាមការពិត វិធីល្អៗមួយចំនួន អាចជួយឲ្យស្បែករបស់អ្នក តឹងណែនបាន ដោយមិនបាច់ចំណាយថវិកាច្រើនផង។ តាមដានខាងក្រោម៖

១) អាហារចិញ្ចឹម៖ វិធីដ៏សាមញ្ញបំផុត ក្នុងការជួយឲ្យស្បែកតឹងណែនល្អ គឺការទទួលទានអាហារមានជីវជាតិចិញ្ចឹម ឲ្យបានគ្រប់គ្រាន់។ ដូចជា ទទួលទានបន្លែ ផ្លែឈើ អាចជួយថែរក្សាស្បែករបស់អ្នកបាន ហើយថែមទាំងជួយឲ្យស្បែក​ តឹងណែនល្អផងដែរ។ មិនតែប៉ុណ្ណោះ គ្រាប់ធញ្ញជាតិម្យ៉ាង ឈ្មោះ Brazil Nut មានអត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះស្បែក និងទឹកផ្លែទទឹម ក៏អាចជួយឲ្យស្បែកតឹងល្អផងដែរ។

២) អាហារបន្ថែម៖ វីតាមីន E និងជាតិអូមេហ្កា៣ ពិតជាចាំបាច់នៅក្នុងរបបអាហាររបស់អ្នកណាស់។ ចំពោះត្រីដែលមានជាតិអាស៊ីតអូមេហ្កា៣ អាចជួយឲ្យស្បែក តឹងស្អាតបាន ដូច្នេះអ្នកគួរព្យាយាមទទួលទានវា ដើម្បីសុខភាពស្បែករបស់អ្នក។ ក្នុងនោះដែរ អ្នកក៏អាចអនុវត្តដោយផ្ទាល់ ដោយការលាបជាមួយនឹង ជាតិវីតាមីន E និងប្រេងអ៊ូលីវ លើស្បែក ដើម្បីកាន់តែទទួលបានលទ្ធផលល្អ។ មិនតែប៉ុណ្ណោះ ជាតិវីតាមីនB និងវីតាមីនC ក៏អាចជួយឲ្យកោសិកាស្បែក មានសំណើម និងតឹងណែនល្អផងដែរ។ 

៣) លំហាត់ប្រាណ៖ ការហាត់ប្រាណអាចជួយឲ្យ ហ្វឹកហាត់សាច់ដុំរបស់អ្នក ហើយវាក៏ជួយឲ្យស្បែករបស់អ្នកតឹងបានល្អផងដែរ។ ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកហាត់ប្រាណជាប្រចាំ ដោយការរត់តិចៗ លំហាត់ប្រាណបេះដូង លំហាត់ប្រាណក្បាលពោះជាដើម។ បន្ថែមពីនេះ អ្នកគួរតែអនុវត្ត ការលំហាត់ប្រាណមុខ ដើម្បីអាចជួយពង្រឹងសាច់ដុំមុខ ឲ្យហាប់ណែន។

៤) ជាតិប្រូតេអ៊ីនគ្មានខ្លាញ់៖ ជាតិប្រូតេអ៊ីន ដែលគ្មានជាតិខ្លាញ់ ជាគ្រឿងផ្សំដ៏មានប្រយោជន៍មួយ ក្នុងការជួយពង្រឹងសាច់ដុំមុខ។ ចំពោះជាតិប្រូតេអ៊ីនគ្មានខ្លាញ់នេះ បានផ្ទុកនូវជាតិសរសៃទឹកប្រូតេអ៊ីន ដែលធ្វើឲ្យស្បែករបស់អ្នក នៅតែតឹងណែនល្អ។

៥) ជម្រើសផ្សេងៗ៖ មនុស្សមួយចំនួន តែងព្យាយាមយកបិទម៉ាសមុខសារាយសមុទ្រ ដើម្បីបន្តឹងស្បែកមុខ។ ក្នុងនោះដែរ ការព្យាបាលមុខ ដោយការម៉ាស្សា ក៏ជាវិធីដ៏ល្អមួយ ក្នុងការជួយឲ្យស្បែកតឹងបានដែរ។ ការលាបក្រែម Collagen Cream និងក្រែមដែលធ្វើពី អំបិលសមុទ្រ អាចធ្វើឲ្យស្បែករបស់អ្នកតឹងល្អបាន។

ទាំងនេះជាវិធីល្អៗ និងងាយស្រួលអនុវត្ត ក្នុងការជួយឲ្យស្បែករបស់អ្នក តឹងណែនល្អបាន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនចាំបាច់ អស់ថវិកាច្រើន វិធីងាយៗទាំង៥យ៉ាង ជួយឲ្យស្បែកតឹងណែន ក្មេងជាងវ័យបាន!