​សេដ្ឋី​៣​រូប​​ប្រាប់​គន្លឹះ​ក្លាយ​ជា​​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​ដែល​​អ្នក​អាច​ធ្វើ​បាន​ដូច​គ្នា​​​ (ពួក​គាត់​សុទ្ធ​តែ​​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ​២០​ឆ្នាំ​ប្លាយ​)

ដើម្បីជោគជ័យពិតណាស់អ្នកគួររៀនពីអ្នកជោគជ័យ ហើយដើម្បីក្លាយជាសេដ្ឋីឬអ្នកមាន អ្នកក៏គួរតែត្រូវរៀនពីអ្នកមាន,សេដ្ឋីឬមហាសេដ្ឋីផងដែរ ដើម្បីសម្រេចនូវគោលដៅទាំងនោះ ។ អត្ថបទនេះលើកពីវិធីក្លាយជាសេដ្ឋីមុនអាយុ៣០ឆ្នាំដែលជាគន្លឺះល្អៗទាំងនេះសុទ្ធតែជាបទពិសោធន៍ជោគជ័យពិតៗរបស់សេដ្ឋីវ័យក្មេង៣រូប ក្នុងនោះមាន ៖

​សេដ្ឋី​៣​រូប​​ប្រាប់​គន្លឹះ​ក្លាយ​ជា​​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​ដែល​​អ្នក​អាច​ធ្វើ​បាន​ដូច​គ្នា​​​ (ពួក​គាត់​សុទ្ធ​តែ​​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ​២០​ឆ្នាំ​ប្លាយ​)

១.លោក Grant Cardone ពីបុរសដាច់យ៉ៃវ័យ២១ឆ្នាំ ក្លាយជាសេដ្ឋីមុនអាយុ៣០ឆ្នាំ ហើយសព្វ ថ្ងៃមានទ្រព្យប្រហែល៤០០លានដុល្លារ ។

២.លោក Daniel Ally គាត់ចាប់ផ្ដើមដំណើរផ្សេងព្រេងដើម្បីក្លាយជាសេដ្ឋីនៅអាយុ២១ឆ្នាំ ហើយរយៈត្រឹមតែ៣ឆ្នាំក្រោយប៉ុណ្ណោះ គាត់ក៏បានក្លាយជាសេដ្ឋីមួយរូបពិតមែន ។

៣.លោក Tucker Hughes គាត់បានរកចំណូលយ៉ាងច្រើនក្នុងវិស័យដែលមានការប្រកួត ប្រជែងខ្លាំងតែយ៉ាងណាគាត់នៅតែអាចក្លាយជាសេដ្ឋីនៅត្រឹមអាយុ២២ឆ្នាំប៉ុណ្ណោះ ។

ក្រោយពីបានស្វែងយល់ប្រវត្តិសង្ខេបរបស់សេដ្ឋីខាងលើទាំង៣រួចមកហើយ ដូច្នោះតោះមកមើលគន្លឺះ៩ដើម្បីក្លាយជាសេដ្ឋីក្នុងវ័យ២០ឆ្នាំប្លាយទាំងអស់គ្នា ៖

១.ផ្ដោតលើការរកចំណូល ៖

លោក Grant Cardone បាននិយាយថា “ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចសម័យបច្ចុប្បន្ននេះអ្នកមិនអាចក្លាយជាសេដ្ឋីដោយត្រឹមតែសន្សំលុយនោះទេ ។ ជំហានទី១គឺត្រូវផ្តោតលើការបន្ថែមចំណូលឲ្យច្រើនៗ” ។

២.សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំនោះទេ ៖

ហេតុផលដ៏ត្រឹមត្រូវនិងឆ្លាតវ័យនោះ គឺ អ្នកត្រូវសន្សំលុយដើម្បីយកទៅវិនិយោគបន្ត អ្នកត្រូវដាក់លុយក្នុងគណនីសម្រាប់វិនិយោគ ហើយមិនប្រើប្រាស់វានោះទេ បើទោះបីពេលចាំបាច់ក៏ដោយ, ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកព្យាយាមបង្កើតប្រភពចំណូលផ្សេងៗឲ្យកាន់តែច្រើន ~ នេះជាគន្លឹះរបស់លោក Grant Cardone។

៣.ស្វែងរកជំនួយ ៖

លោក Daniel Ally បានលើកឡើងថា “ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះខ្ញុំមានមេធាវី,អ្នកបង្វឹកផ្ទាល់,ចុងភៅក្រៅម៉ោង និង អ្នកផ្សេងៗទៀតជាច្រើន ។ ការធ្វើបែបនេះពិតជាចំណាយច្រើនមែនសម្រាប់ពេលដំបូង តែទាំងនេះបានជួយខ្ញុំអាចឈានទៅរកកម្រិតជាសេដ្ឋីប្រាក់លានបាន ។ មនុស្សជាច្រើននឹងមិនសួររកជំនួយពីនរណាម្នាក់ឡើយព្រោះតែអំនួតរបស់គេ ។

៤.កុំរួញរា ៖

ងាកមកលោក Tucker Hughes វិញគាត់បានអធិប្បាយត្រង់ចំណុចនេះថា “(ចូរ)ការពារអនុភាពប្រាជ្ញារបស់អ្នកដោយបង្កើតការសម្រេចចិត្តងាយផ្លាស់ប្តូរកាន់តែលឿនតាមដែលអាចធ្វើបាន ។ ខ្ញុំដឹងថាខ្ញុំនឹងស្លៀកពាក់អ្វីពេលទៅធ្វើការនិងពេលហូបអាហារពេលព្រឹកជារៀងរាល់ថ្ងៃសម្រាប់អាទិត្យថ្មីមកដល់,ចុះអ្នកវិញ ? “

៥.កុំសម្ញែងសម្ភារៈអួតគេ ចាំពេលមានច្រើនពិតចាំបង្ហាញគេ ៖

លោកGrant Cardone បានប្រាប់ថា គាត់មិនបានចំណាយលុយទិញឡានទំនើបឬនាឡិកាល្អៗ ដើម្បីសម្ញែងគេនោះទេ គឺគាត់ចាំរហូតដល់ពេលដែលអាជីវកម្ម&ការវិនិយោគរបស់គាត់មានចំណូលយ៉ាងច្រើន ។ “ខ្ញុំនៅតែជិះឡាន Toyota Camryរបស់ខ្ញុំ បើទោះបីខ្ញុំជាសេដ្ឋីក៏ដោយ” គាត់បន្ថែម ។ ក្នុងចំណុចនេះគាត់ចង់ប្រាប់អ្នកថា បើសិនជាអ្នកទើបតែមានលុយបន្តិចបន្តួចកុំទៅយកអួតគេ ចាំមានច្រើនចាយមិនអស់ ភាពឡូយឆាយនឹងគង់តែរត់មកតាមក្រោយនោះទេ ។

៦.ដឹងថាពេលណាគួរប្រថុយពេលណាគួរធ្វើសកម្មភាព ៖

សេដ្ឋីកាលវ័យ២៤ឆ្នាំលោកDANIEL ALLYបន្ថែមថា “អ្នកនឹងមានការសម្រេចចិត្តធ្វើការហក់លោតមួយយ៉ាងធំក្នុងជីវិត, ពេលខ្លះ(អ្នក)នឹងមិនទាំងដឹងខ្លួនថាកន្លែងណាដែលត្រូវចាប់ផ្តើម ។ តែយ៉ាងណាមិញ, វានឹងគំតែឲ្យផលមកអ្នកវិញនោះទេនៅពេលដែលអ្នក(ធ្វើសកម្មភាព)ដល់ត្រើយម្ខាងទៀតនោះ” ។

៧.កុំស្រមៃចង់បានត្រឹម១លានដុល្លារ ត្រូវចង់បាន១០លានដុល្លារ ៖

វាជាកំហុសមួយដែលគាត់បានធ្វើក្នុងជីវិតនេះ ដោយគាត់(Grant Cardone)បានគិតតូចពេកគឺដាក់គោលដៅចង់បានត្រឹមតែចង់បាន១លានដុល្លារប៉ុណ្ណោះ កាលមុនអាយុ៣០ឆ្នាំ ។ គាត់ពិតជាចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាហើយ ហ៊ានគិត និង ស្រមៃចង់ក្លាយជាសេដ្ឋីដែលមានលុយច្រើនជាង១លានដុល្លារ ពីព្រោះលុយមិនចេះបង្រួញចំនួននោះទេ មានតែការគិតរបស់មនុស្សដែលបង្រួញចំនួនលុយដែលខ្លួនចង់បានប៉ុណ្ណោះ ។

៨.ត្រូវបង្កើនជំនាញផ្នែកSoft-Skillនិងភាពសហការគ្នា ៖

”ក្នុងដំណើរការដើម្បីឈានទៅដល់មានលុយ៧ខ្ទង់(១,០០០,០០០),ខ្ញុំបានយល់ថាការចេះប្រាស្រ័យទាក់ទងជាមួយមនុស្សពិតជាអត្តចរិតមួយដ៏សំខាន់ ។ មិនមាននរណាម្នាក់អាចក្លាយជាសេដ្ឋីដោយមិនចេះពីរប្រៀបប្រាស្រ័យទាក់ទងជាមួយមនុស្សម្នានោះទេ” ~ Daniel Ally ។

៩.វិនិយោគលើខ្លួនឯង ៖

”ការវិនិយោគដ៏សុវត្ថិភាពបំផុតដែលខ្ញុំបានធ្វើគឺជាអនាគតរបស់ខ្ញុំ ។ (ចូរ)អានយ៉ាងតិចណាស់៣០នាទីក្នុង១ថ្ងៃ,ស្តាប់អ្វីដែលទាក់ទងខណៈដែលបើកបរឡាន និង ស្វែងរកMentorដ៏ស្វាហាប់ម្នាក់មកជួយ….. (ចូរ)ស្រូបយកចំណេះដឹងដូចជាស្រូបយកខ្យល់អ៊ីចឹង ហើយយកចិត្តទុកដាក់ក្នុងការរៀនសូត្រនេះមុនឬចំបងមុនអ្វីទាំងអស់” លោក Tucker Hughes ។

ជាចុងក្រោយក្រុមការងារCamboMagយើងខ្ញុំសូមជូនពរឲ្យមិត្តអ្នកអានទាំងគ្នា អាចសម្រេចជោគជ័យក្លាយជាអ្នកមាន ព្រោះគន្លឹះគំនិតយោបល់ទាំង៩នេះពិតជាល្អខ្លាំងណាស់ ហើយពេលដែលអ្នកបានជោគជ័យសូមកុំភ្លេចចែករំលែកបទពិសោធន៍ទាំងនោះជូនដល់ប្រជាជនដទៃទៀតដើម្បីឲ្យសង្គមយើងកាន់តែរីកចម្រើន ៕

ប្រភព៖ cambomag

  • ​សេដ្ឋី​៣​រូប​​ប្រាប់​គន្លឹះ​ក្លាយ​ជា​​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​ដែល​​អ្នក​អាច​ធ្វើ​បាន​ដូច​គ្នា​​​ (ពួក​គាត់​សុទ្ធ​តែ​​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ​២០​ឆ្នាំ​ប្លាយ​)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: