តស៊ូ​បាន​អាហារូបករណ៍​ហើយ ​ឆ្លៀត​បើក​ក្រុមហ៊ុន​នៅ​អ៊ឺរ៉ុប​ទៀត

ជា​និស្សិត​ស្រី​ម្នាក់​គត់ ​ដែល​មាន​សមត្ថភាព​ខ្ពស់​​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​ផ្នែក​​ច្បាប់ និង​បច្ចេកវិទ្យា (Law and Technology) នៅ​សាកលវិទ្យាល័យ​ Tallinn University of Technology របស់​ប្រទេស​អេស្តូនី។ ​មិន​​​តែ​ប៉ុណ្ណោះ ​ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ទីផ្សារ ​និស្សិត​ស្រី​ដែល​និរទេស​ខ្លួន​ចេញ​ពី​ទឹកដី​អង្គរ​កាល​ពី​ឆ្នាំ ២០១៥ ​ទៅ​ក្រេប​កញ្ជក់​​ចំណេះវិជ្ជា​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​វិសយ័យ​បច្ចេកវិទ្យា ​បាន​សម្រេច​បោះ​ទុន​វិនិយោគ ​បង្កើត​ក្រុមហ៊ុន​​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​ទី​នោះ​ជាមួយ​ជនជាតិ​អឺរ៉ុប ៣នាក់​ផ្សេង​ទៀត។

ស្ត្រី​ខ្លាំង ​ងួន សុម៉ាលី ​អាយុ ​២៤ ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​កំពង់ស្ពឺ ឲ្យ​Sabay ដឹង​ថា ​​គេ​មាន​មហិច្ឆតា ​ចង់​បន្ត​ថ្នាក់​បណ្ឌិត (PhD) ​ផ្នែក​ច្បាប់ ក្រោយ​ពី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​​​​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ (២០១៧)។

តស៊ូ​បាន​អាហារូបករណ៍​ហើយ ​ឆ្លៀត​បើក​ក្រុមហ៊ុន​នៅ​អ៊ឺរ៉ុប​ទៀត

ទោះបី​ជា​កំពុង​មមាញឹក​ខ្លាំង​ទាំង​ការ​សិក្សា និង​ជំនួញ​ក្ដី ​កញ្ញា​ថា​ក្រោយ​បញ្ចប់​ការ​សិក្សា នឹង​វិល​ត្រឡប់​មក​ទឹកដី​កំណើត ដើម្បី​បន្ត​ចែក​រំលែក​ចំណេះដឹង​ទៅ​សិស្ស​និស្សិត​ជំនាន់​ក្រោយ ប៉ុន្តែ​បើ​សិន​ជា​កាលៈទេសៈ​​អំណោយផល អាច​នឹង​ពិចារណា​លើ​ជំនួញ​ក្រុមហ៊ុន​ច្បាប់។

សុម៉ាលី ផ្ដាំ​ផ្ញើ​ថា៖ ​

យុវជន​គួរតែ​ហ៊ាន​សម្រេច​ចិត្ត ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ប្រឈម​ជាមួយ​បញ្ហា​ និង​ហ៊ាន​ក្នុង​ការ​ផ្លាស់​ប្តូរ​​និង​គំនិត ដើម្បី​អនាគត​ខ្លួន។ ​កុំ​ធ្វើ​ជា​មនុស្ស​ដែល​គេ​អាណិត​ តែ​ធ្វើ​ជា​បុគ្គល​ដែល​គេ​ជឿជាក់ ​និង​ត្រូវការ៕

ប្រភព៖ sabay

 

  • តស៊ូ​បាន​អាហារូបករណ៍​ហើយ ​ឆ្លៀត​បើក​ក្រុមហ៊ុន​នៅ​អ៊ឺរ៉ុប​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: