ការ​សម្ភាសន៍​សេដ្ឋី​ជាង​១២០០​នាក់​រកឃើញ​ចំណុច​មួយ​ដែល​ពួក​គេ​មាន​ដូចគ្នា​ពី​អតីតកាល

លោក Steve Siebold បាន​បោះបង់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ ហើយ​​ការ​​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​មាន​របស់​លោក​បាន​ចាប់​ផ្ដើម​​ជាមួយ​នឹង​​​ការ​​ធ្វើ​សម្ភាសន៍​ជាមួយ​មហាសេដ្ឋី។

ចាប់​តាំង​ពី​ពេល​នោះ​មក​លោក Steve បាន​សម្ភាសន៍​សេដ្ឋី​ជាង​១២០០​នាក់​នៅ​ជុំវិញ​ពិភពលោក​​ក្នុង​រយៈ​ពេល​ជាង​៣​ទសវត្ស ហើយ​លោក​បាន​ក្លាយ​ជា​សេដ្ឋី​ខ្លួន​​ឯង។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​លោក Steve លោក​បាន​កត់​សម្គាល់​​អតីតកាល​របស់​សេដ្ឋី​ពី​ចំណុច​ដូច​គ្នា​មួយ​គឺ ពួក​គេ​រៀនសូត្រ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​អាន

“ដើរ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​មាន ហើយ​អ្វី​ដែល​អ្នក​នឹង​ឃើញ​​មួយ​ក្នុង​ចំណោម​របស់​ជា​ច្រើន​គឺ​បណ្ណាល័យ​ដ៏​ធំ​ដែល​ផ្ទុក​ដោយ​សៀវភៅ​​ជា​ច្រើន​​ពួក​គេ​ធ្លាប់​បាន​ប្រើ​ដើម្បី​អប់រំ​ខ្លួន​ឆ្ពោះ​មក​រក​ភាព​ជោគជ័យ។ មនុស្ស​វណ្ណៈ​កណ្ដាល​អាន​ប្រលោមលោក រឿង​​ពីនេះពីនោះ និង​ទស្សនាវដ្ដី​កម្សាន្ត។” លោក Siebold សរសេរ។

សេដ្ឋី​ចូល​ចិត្ត​អាន​សៀវភៅ​បែប​អប់រំ​ជាង​សៀវភៅ​ផ្ដល់​ការ​កម្សាន្ត។

ឧទាហរណ៍​ដូច​ជា​លោក Warren Buffett ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ប្រើ​ពេល​​៨០%​នៃ​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដើម្បី​អាន។

យោង​តាម​លោក Thomas Corley អ្នក​និពន្ធ​នៃ​សៀវភៅ “ទម្លាប់​អ្នក​មាន៖ ទម្លាប់​ជោគជ័យ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​” ៦៧%​នៃ​អ្នក​មាន​​មើល​ទូរទស្សន៍​តិច​ជាង​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​អ្នក​ក្រ​ត្រឹម​តែ​២៣%​ប៉ុណ្ណោះ​ដែល​មើល​ទូរទស្សន៍​តិច​ជាង​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ លោក Corley ក៏​បាន​រក​ឃើញ​ដែរ​ថា ៦%​នៃ​អ្នក​មាន​មើល​កម្មវិធី​កម្សាន្ត ខណៈ​អ្នក​ក្រ​៧៨%​មើល​កម្មវិធី​នេះ៕

ប្រភព៖ thephnompenhtimes

  • ការ​សម្ភាសន៍​សេដ្ឋី​ជាង​១២០០​នាក់​រកឃើញ​ចំណុច​មួយ​ដែល​ពួក​គេ​មាន​ដូចគ្នា​ពី​អតីតកាល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: