មានលេសពេញនិយមទាំង ៤ នេះ អ្នកមិនអាចក្លាយជាអ្នកមានបានឡើយ

តាមការសិក្សារបស់អ្នកជំនាញ បង្ហាញថា ការគិត សកម្មភាព និងជម្រើសនៃពាក្យសម្ដីនៃការនិយាយអាចបែងចែកជីវិតអ្នកថា ចង់រស់នៅជីវិតអ្នកមាន ឬជីវិតសាមញ្ញដូចមនុស្សទូទៅ។

មានប្រយោគចំនួន ៤ ដែលមនុស្សធម្មតាចូលចិត្តនិយាយដែលរារាំងពួកគេមិនឲ្យមានគំនិតចង់ក្លាយជាអ្នកមាន។

១៖ ខ្ញុំមិនចូលចិត្តការងារខ្ញុំសោះ

ធ្វើការងារដែលខ្លួនចូលចិត្តមិនថា ប្រាក់ខែតិច ឬច្រើនប៉ុណ្ណោះ អ្នកនឹងមានថាមពលក្នុងការពុះពារគ្រប់ឧបសគ្គដូចអ្នកនិពន្ធល្បីឈ្មោះលោក Napoleon Hill សរសេរក្នុងសៀវភៅ “Think and Grow Rich ក្នុងឆ្នាំ ១៩៣៩ ថា «គ្មាននរណាម្នាក់អាចជោគជ័យដោយធ្វើរឿងដែលខ្លួនមិនស្រឡាញ់នោះទេ»។ ផ្ទុយទៅវិញ មនុស្សដែលមិនសូវជោគជ័យ ច្រើនធ្វើការងារដែលខ្លួនមិនស្រឡាញ់ដូរយកប្រាក់ខែ ឬគ្រាន់តែរួចខ្លួន ដែលមិនធ្វើឲ្យពួកគេរីកចម្រើនបាន។

២៖ ខ្ញុំគ្មានលទ្ធភាពទិញវាទេ

ប្រយោគនេះមិនចោទជាបញ្ហាធំដុំទេ តែវាធ្វើឲ្យការគិតរបស់អ្នកស្រុញមិនទៅមុខ។ ពេលអ្នកនិយាយថា មិនអាចធ្វើបានហើយ នោះខួរក្បាលរបស់អ្នកនឹងឈប់ដំណើរការ ហើយទទួលស្គាល់ថា អ្នកគ្មានសមត្ថភាពស្វែងរកលទ្ធភាពទិញអ្វីមួយបានមែន។ អ្នកដែលមានគំនិតវិជ្ជមានវិញប្តូរពីពាក្យថា “ខ្ញុំគ្មានលទ្ធភាពទិញវាទេ” មកជា “ខ្ញុំត្រូវធ្វើម៉េចទើបអាចទិញវាបាន”។

៣៖ ទាល់តែគេទើបសមនឹងមាន (ខ្ញុំមិនសម)

មនុស្សសាមញ្ញជាច្រើនតែងគិតថា ជីវិតបែបស៊ីវិល័យ និងមានបានសក្តិសមតែពួកវណ្ណៈអភិជនតែប៉ុណ្ណោះដោយពួកគេច្រើនតែសួរខ្លួនឯងថា “ខ្ញុំមានអី។ ខ្ញុំមិនសមនឹងជីវិតបែបហ្នឹងទេ”។ ដោយឡែក ពពួកអ្នកមានច្រើនសួរខ្លួនឯងថា “ម៉េចបានជាមិនមែនខ្ញុំ?”។

៤៖ លុយមិនសំខាន់ទេ

អ្នកមានជឿថា លុយមិនអាចដោះស្រាយគ្រប់បញ្ហាមែនតែអាចដោះស្រាយបញ្ហាជាច្រើន។ ពួកគេយល់ថា មានលុយគឺមានសេរីភាព ឱកាស លទ្ធភាព និងភាពសម្បូរហូរហៀរ។ ផ្ទុយទៅវិញ មនុស្សធម្មតាច្រើននិយាយថា លុយមិនអាចទិញសុភមង្គលបាន ហើយលើសពីនេះទៀតគឺលុយពិបាករក និងពិបាករក្សា៕

ប្រភព៖ thephnompenhtimes

  • មានលេសពេញនិយមទាំង ៤ នេះ អ្នកមិនអាចក្លាយជាអ្នកមានបានឡើយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: