7 សំនួរដែលនឹងផ្លាស់ប្ដូររបត់ជីវិតរបស់អ្នក ប្រសិនបើអ្នកហ៊ានឆ្លើយ

នៅ​វេលា​ចុង​ក្រោយ​នៃ​ថ្ងៃ​ ឬ​សប្ដាហ៍​នីមួយៗ​គឺ​ជា​ពេល​វេលា​ដ៏​សំខាន់​ដែល​យើង​ត្រូវ​​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ ឬ​និយាយ​ចំ​គឺ​មើល​ថា​ខ្លួន​ឯង​បាន​ធ្វើ​អ្វី​ខ្លះ។ ដោយ​គ្មាន​ការ​ពិនិត្យ​ឡើង​វិញ​ដ៏​តូច​នេះ​ ការ​រីក​ចំរើន​ផ្នែក​ស្មារ​តី​របស់​យើង​នឹង​ថបថយ។ ដើម្បី​អោយ​ស្មារតី និង​ការ​តាំង​ចិត្ត​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៅ​តែ​ដើរ​ទៅ​មុខ​ដោយ​រលូន អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​ ៧ សំនួរ​ខាង​ក្រោម​នេះ៖

១៖ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ល្អ

សំនួរ​ដែល​ងាយ​ដើម្បី​ចាប់​ផ្ដើម​គឺ​សួរ​ពី​ចំណុច​វិជ្ជមាន​ដែល​អ្នក​បាន​ធ្វើ​គិត​​មក​ត្រឹម​ពេល​នេះ។ ធ្វើ​ល្អ​ក្នុង​ន័យ​នេះ​គឺ​សំដៅ​លើ​ការងារ​ដែល​អ្នក​ធ្វើ​បាន​ដោយ​ជោគជ័យ​ជាមួយ​នឹង​លទ្ធផល​ជា​ទី​ពេញ​ចិត្ត ទង្វើ​ក្នុង​សង្គម​ដែល​អ្នក​​​ចូល​រួម​ដោយ​វិជ្ជមាន​ចំពោះ​ខ្លួន​អ្នក​ និង​មនុស្ស​ដទៃ។

២៖ អ្វី​ទៅ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ?

ប្រាកដ​ណាស់​ពេញ​មួយ​ថ្ងៃ​ ឬ​មួយ​សប្ដាហ៍ អ្នក​​ធ្វើ​កិច្ចការ​ជា​ច្រើន ក្នុង​នោះ​កិច្ចការ​ខ្លះ​អ្នក​ធ្វើ​បាន​ល្អ ខ្លះ​ធ្វើ​មិន​បាន​ល្អ។ យើង​រាប់​បញ្ចូល​ទាំង​ទំនាក់ទំនង​ក្នុង​គ្រួសារ មិត្តភ័ក្ដិ ឬ​គូស្នេហ៍ តើ​អ្វី​ខ្លះ​ដែល​យើង​បាន​ឆ្លង​កាត់​? ពិនិត្យ​មើល​ឡើង​វិញ​ហើយ​សួរ​ខ្លួន​ឯង តើ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​​មាន​ចន្លោះ​ប្រហោង​ណា​ដែល​យើង​អាច​ធ្វើ​បាន​ល្អ​ជាង​នោះ​ទេ?

៣៖ ហេតុ​អ្វី​កិច្ចការ​ទាំង​នេះ​ប្រឈម​នឹង​បញ្ហា​ខ្លាំង?

ក្រោយ​ពី​យល់​ និង​ទទួល​​ពី​ទង្វើ​របស់​ខ្លួន វា​ជា​ពេល​វេលា​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ។ មាន​តែ​នៅ​ពេល​ដែល​អ្នក​ស្វែង​យល់​​ដឹង​ពី​ឫស​គល់​ដែល​នាំ​អោយ​មាន​បញ្ហា​ទេ ទើប​អ្នក​អាច​ដោះ​ស្រាយ​វា​បាន។

៤៖ ខ្ញុំ​បាន​ខិត​មក​កៀក​នឹង​គោល​ដៅ​ជីវិត​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា?

សំនួរ​នេះ​គឺ​ដើម្បី​រំឭក​យើង​ថា មិន​​ថា​សកម្មភាព​តូចតាច​បែប​ណា​ទេ គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​គឺ​សុទ្ធ​តែ​សំខាន់។ ពេល​ខ្លះ​យើង​គ្រាន់​តែ​ត្រូវ​ការ​មុជ​ក្បាល ឈ្មុះឈ្មុល​បន្តិច​ទៀត​តែ​ប៉ុណ្ណោះ​ដើម្បី​ឃើញ​លទ្ធផល។

៥៖ រឿង​ពី​យ៉ាង​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពី​ពិសោធន៍​គឺ​ជា​អ្វី?

ពេល​ដែល​អ្នក​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង ស្វែង​យល់​ពី​ហេតុ​ផល​ដែល​អ្នក​មាន​អារម្មណ៍​​​ថា​វា​ជា​រឿង​សំខាន់ ហេតុ​អ្វី​វា​សំខាន់​សម្រាប់​អ្នក។ ជា​ការពិត ហេតុ​ផល​ដែល​អ្នក​មាន​អារម្មណ៍​ថា ​សកម្មភាព ឬ​លទ្ធផល​មួយ​សំខាន់​ចំពោះ​អ្នក​ អារម្មណ៍​នេះ​វា​ជួយ​អ្នក​អោយ​យល់​ពី​ខ្លួន​ឯង​លើស​ពី​ឥទ្ធិលពល​នៃ​សកម្មភាព​នោះ​ទៅ​ទៀត។

៦៖ អ្វី​ទៅ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ធំ​បំផុត​របស់​ខ្ញុំ?

គិត​ឡើង​វិញ​ពី​សកម្មភាព​ដែល​បាន​ទាញ​អ្នក​ចេញ​ពី​ការ​ធ្វើ​រឿង​សំខាន់ៗ​ដែល​អ្នក​អាច​ធ្វើ​បាន។ ការ​ស្វែង​យល់​ពី​រឿង​ដែល​មាន​ប្រយោជន៍ និង​អត់​ប្រយោជន៍ ព្រម​ទាំង​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ និង​មិន​ចូល​ចិត្ត​ធ្វើ​ អាច​ជួយ​រុញ​ច្រាន​អ្នក​ឆ្ពោះ​ទៅ​កាន់​ជោគជ័​យ​កាន់​តែ​លឿន។

៧៖ អ្វី​ទៅ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្កប់ស្កល់?

ពេល​សួរ​សំនួរ​នេះ​ អ្នក​ត្រូវ​ព្យាយាម​ផ្ដោត​លើង​​រឿង​ទាំង​ឡាយ​ដែល​ផ្ដល់​​ភាព​ស្កប់ស្កល់​ដល់​អ្នក​សម្រាប់​រយៈ​ពេល​វែង មិន​មែន​ដើម្បី​ក្ដី​រីករាយ​មួយ​ពេល​ខ្លី​ទេ។ ពេល​ដែល​អ្នក​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន​ហើយ អ្នក​នឹង​អាច​ចាប់​ផ្ដើម​ស្វែង​រក​វិធី​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​នាពេល​អនាគត​បាន៕

ប្រភព៖ thephnompenhtimes

  • 7 សំនួរដែលនឹងផ្លាស់ប្ដូររបត់ជីវិតរបស់អ្នក ប្រសិនបើអ្នកហ៊ានឆ្លើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: