​​លក្ខណៈ​ពិសេសៗ​ ​ដែល​ពួក​សេដ្ឋី​មាន​ ​ខណៈ​មនុស្ស​ទូទៅ​​គ្មាន​!​

មនុស្ស​ភាគច្រើន​សុទ្ធតែ​ចង់​ក្លាយ​ជា សេដ្ឋី​ដែល​មាន​លុយ​ចាយ​មិន​អស់ ​ប៉ុន្តែ​ពួកគេ​មិន​ដែល​ខិតខំ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ដូចជា​​ពួក​សេដ្ឋី​បាន​ធ្វើ​នោះ​ទេ ជា​ហេតុ​បាន​ត្រឹម​តែ​គិត​ ​តែ​គ្មាន​ថ្ងៃ​ក្លាយ​ជា​ការពិត​។

​ខាងក្រោម​នេះ​ ​ជា​​ចំណុច​សំខាន់ៗ​ដែល​ពួក​សេដ្ឋីៗ​មាន​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​សម្រេច​គោល​ដៅ​៖

១) ​ពួក​សេដ្ឋី​ធ្វើការ​ខ្លាំង​៖ ​ពួក​អ្នកមាន​ទាំង​នោះ ​ដឹង​ច្បាស់​ថា​​​ ​គ្មាន​អ្វី​ដែល​នាំ​ឲ្យ​ពួកគេ​ជោគជ័យ​បាន​ឡើយ​ ​ទាល់​តែ​ខិតខំ​ធ្វើ​ការ​​យ៉ាង​ខ្លាំង​ដោយ​ខ្លួន​ឯង​។ ​ដូច្នេះ​ហើយ​បាន​ជា​ ​ពួកគេ​មិន​ដែល​រុញរា​ក្នុង​ការ​ឆ្លងកាត់​ការ​លំបាក​ ​​រហូត​សម្រេច​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​។ ​ទោះបីជា ​បច្ចុប្បន្ន​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ហើយ​ក្តី ​ក៏​ពួកគេ​មិន​បាន​នៅ​ស្ងៀម​នោះ​ដែរ ​ពោល​គឺ​នៅ​តែ​ខិតខំ​ធ្វើ​ការ​ជា​ប្រចាំ​ដដែល​។

២) ​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​៖ ​មិនមែន​មាន​ន័យ​ថា ​​ត្រូវ​តែ​ប្រឹង​ប្រែង​ធ្វើការ​លើ​កិច្ចការ​គ្រប់យ៉ាង​ទាំងអស់​ ​ដោយ​គ្មាន​ទិសដៅ​នោះ​ឡើយ ​ ​ព្រោះ កិច្ចការ​​មាន​ច្រើន​អនេក ​ដូច្នេះ​បើ​មិន​ចេះ​ជ្រើសរើស ​និង ផ្ដោត​លើ​អ្វី​​ដែល​សំខាន់​​នោះ​ទេ ​វា​នឹង​នាំ​ឲ្យ​ខាត​ពេល​វេលា​ជា​មិន​ខាន​ ​​​ព្រោះ​រវល់​តែ​ធ្វើការងារ​ដែល​មិន​សូវ​សំខាន់​។ ​សម្រាប់​ពួក​អ្នក​មាន​ ​ពិត​ជា​យល់​ច្បាស់​អំពី​បញ្ហា​នេះ ​ដូច្នេះ​ហើយ​បាន​ជា​ ​​ខិតខំ​ទៅ​ចេះ​តែ​បាន​សម្រេច​។

៣) ​ពួក​អ្នក​មាន​ហ៊ាន​ប្រថុយ​៖ ​ការ​ប្រថុយ​ ​គឺ​ជា​រឿង​​ជៀស​មិន​ផុត​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​​ ជា​ពិសេស​ធ្វើ​អ្វី​ដែល​អស្ចារ្យ​។ ​សម្រាប់​សេដ្ឋីៗ​គ្រប់រូប​ ​​ពូក​គេ​សុទ្ធតែ​ធ្លាប់​ប្រថុយ​ធ្វើ​​កិច្ចការ​ជាច្រើន ​​ ​ទើប​​មាន​ថ្ងៃ​នេះ​។ ​មាន​ន័យ​ថា​ ​នៅ​ពេល​ឱកាស​ល្អ​មិន​ដល់​ ​ ​ពួកគេ​មិន​រុញរា​នោះ​ឡើយ ​​ព្រោះ​មិន​នៅ​តែ​គិត​ពិចារណា​ច្រើន​ ​​តទៅទៀត ​អ្នក​ដទៃ​នឹង​ស្រវា​ចាប់​យក​មុន​ជា​មិន​ខាន​។

៤) ​ពួក​សេដ្ឋី​មិន​ដែល​ឈប់​រៀនសូត្រ​៖​ ការ​រៀនសូត្រ​ ​គឺ​គ្មាន​ដែន​កំណត់​នោះ​ឡើយ​ ​​ដូច្នេះ​ហើយ​កាន់តែ​រៀន​ ​គឺ​កាន់​តែ​ដឹង​ច្រើន​ជាង​មុន ​ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ជីវិត​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​។ ​ហេតុដូច្នេះ​ហើយ ​មាន​ជា​​ពួក​អ្នក​មាន​ ភាគច្រើន​មិន​ដែល​​គិត​ថា​ខ្លួន​ ចេះ​គ្រប់​យ៉ាង​នោះ​ទេ ​ ​ពោល​គឺ ពួកគេ​តែងតែ​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត​ពី​មនុស្ស​ជុំវិញ​ខ្លួន ​និង​ ​​តាមរយៈ​ការ​អាន​សៀវភៅ​ជា​ដើម​៕

ប្រែសម្រួលនិងផ្សាយ​ដោយ​៖ ​bizkhmer (រតនា​ វិចិត្រ​)
​ប្រភព៖ www.entrepreneur.com

  • ​​លក្ខណៈ​ពិសេសៗ​ ​ដែល​ពួក​សេដ្ឋី​មាន​ ​ខណៈ​មនុស្ស​ទូទៅ​​គ្មាន​!​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: