ដឹង​ទេ​ថា ទីក្រុង​ណា និង​ប្រទេស​ណា​មាន​កំពូល​មហាសេដ្ឋី​ខ្ទង់​ពាន់​លាន​ច្រើន​ជាង​គេ?

ខណៈ​ដែល​ទីក្រុង New York និង​ទីក្រុង San Francisco របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣ ដែល​មាន​កំពូល​សេដ្ឋី​ខ្ទង់​ពាន់​លាន​ច្រើន​ជាង​គេ តំណែង​ទី​១​នៃ​ងារ​ជា​ទីក្រុង​សម្បូរ​មហាសេដ្ឋី​ខ្ទង់​ពាន់​លាន​ច្រើន​ជាង​គេ​នោះ បាន​ធ្លាក់​ទៅ​​លើ​ដៃ​របស់​អង់គ្លេស នោះ​គឺ​ទីក្រុង​ឡុង ដែល​ជា​រាជធានី​របស់​ចក្រភព​អង់គ្លេស​តែ​ម្ដង ។
យោង​តាម​គេហទំព័រ​ព័ត៌មាន International Business Times តំណែង​ទី​១​គឺ​ទីក្រុង​ឡុង (London) ទី​២​គឺ​ទីក្រុង New York ទី​៣​គឺ​ទីក្រុង San Francisco និង​ទី​៤​គឺ​ទីក្រុង Hong Kong ប៉ុន្តែ​បើ​និយាយ​ក្ដោប​រួម សម្រាប់​ប្រទេស​ទាំង​មូល​វិញ ប្រទេស​ដែល​សម្បូរ​មហាសេដ្ឋី​មាន​ប្រាក់​ខ្ទង់​ពាន់​លាន​រស់​នៅ​ច្រើន​ជាងគេ គឺ​នៅ​សហរដ្ឋអាមេរិក​ឯណោះ​ទេ ។
ជាក់​ស្ដែង​ចំនួន​មហាសេដ្ឋី​ខ្ទង់ពាន់​លាន​នៅ​សហរដ្ឋអាមេរិក មាន​ដល់​ទៅ​៣៧៨​នាក់ នៅ​ចិន​មាន​១៩៣​នាក់ រីឯ​ចក្រភពអង់គ្លេស​ឯណោះ​វិញ​មាន​តែ​១២០​នាក់​ប៉ុណ្ណោះ នេះ​បើ​គិត​ចំពោះ​អ្នក​ដែល​មាន​ប្រាក់​ច្រើន​ជាង​១​ពាន់​លាន​ផោន ឬ​ស្មើ​នឹង​ជាង​១.៤​ពាន់​លាន​ដុល្លារ​អាមេរិក ។
ចំពោះ​តំណែង​ជា​កំពូល​មហាសេដ្ឋី​មាន​ផ្ដាច់​គេ​ក្នុង​លោក​វិញ វា​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​លោក Bill Gates ដដែល នេះ​បើ​យោង​តាម​ទស្សនាវដ្ដី​ Forbes ដោយ​ប្រាក់​របស់​លោក​មាន​ប្រហែល​៧៥​ពាន់​លាន​ដុល្លារ​ ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​មនុស្សធម៌​តាមរយៈ​មូលនិធិ Bill and Melinda Gates ជាមួយ​នឹង​ភរិយា​លោក​ជានិច្ច ។
ពាក្យ​មួយ​ឃ្លា​របស់​លោក Bill Gates ស្ដី​អំពី​កិច្ចការ​មនុស្ស​ធម៌ ដែល​បាន​ល្បី​ខ្ទរខ្ទារ​ពាសពេញ​ពិភពលោក​នោះ​គឺ “តើ​ពិភពលោក​ដ៏​សម្បូរ​បែប​មួយ​នេះ ធ្លាប់​គិត​ដល់​ជីវភាព​រស់​នៅ​របស់​មនុស្ស​៤​ពាន់​លាន​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​៦​ពាន់​លាន​នាក់​ក្នុង​លោក​ទេ? បើ​សិន​ជា​យើង​ចាប់​អារម្មណ៍​នឹង​រឿង​នេះ នោះ​យើង​នឹង​មាន​ចិត្ត​ចង់​រួម​ចំណែក​ជួយ​អ្នក​ទាំង​នោះ​ជា​មិន​ខាន”
ប្រភព៖ kqube
  • ដឹង​ទេ​ថា ទីក្រុង​ណា និង​ប្រទេស​ណា​មាន​កំពូល​មហាសេដ្ឋី​ខ្ទង់​ពាន់​លាន​ច្រើន​ជាង​គេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: