គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

ការអានសៀវភៅ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ដើម្បីពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយជាងមុន។ ក្រៅពីទទួលបានចំណេះដឹងហើយ ប្រសិនបើអ្នកចង់ទទួលបានចំណូល ឬ ចង់មានគំនិតរកស៊ីទាក់ទងនឹងសៀវភៅនេះ អ្នកក៏អាចធ្វើបានដែរ ហើយគំនិតជំនួញទាំងនោះរួមមាន៖

១) ចាប់ផ្តើមគេហទំព័រនិយាយអំពីសៀវភៅ ៖ គេហទំព័រដែលនិយាយអំពីសៀវភៅវពិតជាមានភាពពេញនិយមចំពោះអ្នកនិពន្ធ និងអ្នកអាន។ អ្វីដែលពិបាកនោះគឺវាមានទីផ្សាររួចទៅហើយ ដូច្នេះហើយ អ្នកត្រូវរកវិធីមួយធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេហទំព័រអ្នកដទៃ។ តែ អ្នកពិតជាអ្នករកលុយបានអាស្រ័យលើការប្រើយុទ្ធសាស្រ្តក្នុងការ ធ្វើឲ្យគេហទំព័រនោះ មានប្រជាប្រិយភាពប៉ុណ្ណាប៉ុណ្ណោះ។

២)ចាប់ផ្តើមនិពន្ធសៀវភៅ និង លក់សៀវភៅ ៖ វាជារឿងពិតដែលមនុស្សម្នាក់ៗមានសៀវភៅជាច្រើន ប៉ុន្តែមានប៉ុន្មាននាក់ដែលសរសេរសៀវភៅ? មិនមែនច្រើននោះទេ!  ដូច្នេះហើយ អ្នកអាចសរសេរពីរឿងផ្ទាល់ខ្លួន បើវាជារឿងល្អនិងទទួលបានការគ្រាំទ្រ អ្នកអាចរកលុយបានជាច្រើន។ លើសពីនេះទៀត អ្នកអាចបើកកន្លែងលក់សៀវភៅ ដោយរៀបចំឲ្យមានលក្ខណៈល្អប្រសើរ និង ងាយស្រួលអ្នកអាន នោះប្រាកដជា មានសង្ឃឹមច្រើនក្នុងការជោគជ័យមិនខាន។

៣) សេវាត្រួតពិនិត្យអត្ថបទ ៖ សព្វថ្ងៃនេះ អ្នកនិពន្ធមិត្រូវការអ្នកត្រួតពិនិត្យលើអត្ថបទ ដោយកែកំហុសនិង ធ្វើអោយវាងាយស្រួយក្នុងការអាននិងងាយស្រួលយល់។ ដូច្នេះហើយ តម្រូវការនេះអាចជាចំណុចសំខាន់មួយ សម្រាប់គោលដៅអាជីវកម្មរបស់អ្នក។

៤) ចាប់ផ្តើមជំនួញផ្នែកបោះពុម្ភ ៖ មានអ្នកនិពន្ធជាច្រើនចង់បោះសៀវភៅរបស់ពួកគេ ប៉ុន្តែពួកគេគ្មានពេលនិងចំណេះឬបច្ចេកទេសក្នុងការបោះពុម្ភនោះទេ។ ដូច្នេះ បានជាជំនួញនេះត្រូវប៉ាន់។

៥)លក់ឬ ជួលសៀវភៅចាស់ៗ ៖ យើងដឹងហើយថាសៀវភៅនៅតាមសាលាមានតំលៃខ្លាំង សិស្សមួយចំនួនមិនមានលទ្ធភាពក្នុងការទិញនោះទេ ដូច្នេះអ្នកអាចជួល ឬលក់សៀវភៅក្នុងតម្លៃថោកៗ។ ក្នុងជំនួញប្រភេទនេះ ទោះបីជាមើលទៅមិនទទួលបានចំណូលច្រើនបើធៀបនឹងប្រភេទជំនួញផ្សេងៗទៀត ប៉ុន្តែអ្វីដែលសំខាន់នោះ វានឹងជួយជំរុញឲ្យយុវជនជាច្រើនទទួលបានចំណេះដឹង ដើម្បីអភិវឌ្ឍប្រទេសជាតិ៕

ប្រភព៖ bizkhmer

  • គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: