មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

​លោក​ Amancio Ortega ​មាន​​វ័យ​ ៨០​ឆ្នាំ​​​​​ ជា​ជនជាតិ​អេស្ប៉ាញ បាន​ជាប់​ជា​មហាសេដ្ឋី​​​មានទ្រព្យសម្បត្តិ​ច្រើន​​​ជាង​គេ​បំផុត​​លំដាប់​ទី​២​ នៅ​លើពិភពលោក ​បន្ទាប់​ពី Bill Gates ជាមួយ​ទឹក​​ប្រាក់​ ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​​​២០១៦ ​នេះ។ ​ទម្រាំ​​មាន​ប្រាក់​​ដ៏​ច្រើន​សម្បើម​​ដូច្នេះ​ តើ​លោក​ Amancio Ortega មាន​ប្រវត្តិ​​​​យ៉ាង​ណា​ខ្លះ?

មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

បច្ចុប្បន្ន​​លោក​ Amancio Artega ជា​ស្ថាបនិក​ក្រុម​ហ៊ុន​​លក់​​​​សំលៀក​បំពាក់ Zara ​និង​ជា​​​​​អ្នក​មាន​បំផុត​​នៅ​ទ្វីប​​អឺរ៉ុប ​រួម​ទាំង​ជា​អ្នក​លក់​បន្ត​​មាន​ជាង​គេ​​​​នៅ​លើ​ផែនដី។ ​​លោក​​​​​​ចាប់​ផ្ដើម​​​​​​​​​​​បើក​របរ​​ផលិត​គ្រឿង​វាយនភណ្ឌ​​​Industria de Diseño (Inditex)ដំបូង​ ជា​លក្ខណៈ​គ្រួសារ​​​តូច​មួយ​ក្នុង​ឆ្នាំ​ ​១៩៦៣ មុន​​ពេល​​​បង្កើត​​​ហាង​លក់​​​​​សំលៀក​​បំពាក់​​​ Zara មួយ​ទៀត​​ជា​​មួយ​​​ភរិយា​​​​ដើម​​​​ អ្នក​ស្រី Rosalia Mera ​​​​ក្នុង​​ឆ្នាំ ១៩៧៥​ តែ​បាន​​​ស្លាប់​​នៅ​ឆ្នាំ​ ២០១៣ ក្នុង​វ័យ​ ៦៩​ឆ្នាំ​។

មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

​នៅ​ពាក់​កណ្ដាល​​ឆ្នាំ​ ​១៩៨៩​​ លោក​តា​ Ortega បាន​​ពង្រីក​​ជំនួញ​​លក់​​​​ដូរ​ខាង​លើ​​ ពាសពេញ​​ប្រទេស​អេស្ប៉ាញ​ ​និង​​​​ឈាន​ជើង​​ចូល​​​បើក​​​ហាង​លើ​ទឹក​​ដី​អាមេរិក​ដំបូង​​ក្នុង​​ឆ្នាំ​ ១៩៨៩​ ដែរ​។ ​សព្វថ្ងៃ​​នេះ​​​​​​ គាត់​បាន​បង្កើត​​​​ហាង​លក់​បន្ត​​មាន​ Zara, Massimo Dutti និង Pull&Bear ជាដើម។

បើ​និយាយ​​ពី​​ប្រវត្តិ​កាល​កុមារភាព​វិញ ​លោក​​​កើត​​​នៅ​ថ្ងៃ​ទី​ ២៨​ ខែមីនា​ ឆ្នាំ​​​១៩៣៦ នៅ​ភូមិ​ Busdongo de Arbas ខណៈ​ពេល​ប្រទេស​អេស្ប៉ាញ​ចាប់ផ្ដើម​កើត​​​សង្គ្រាម​ស៊ីវិល។ ភូមិ​​​របស់​គាត់​​មាន​​ប្រជាជន​​តិច​ជាង ១០០​នាក់​ប៉ុណ្ណោះ​ ​នៅ​ខេត្ត​ Leon ភាគ​ពាយ័ព្យ​​​ប្រទេស។ គាត់​ជា​​កូន​​ពៅ​​ក្នុង​ចំណោម​​បងប្អូន​ ៤នាក់។ ដោយសារ​​តែ​​​ជីវភាព​ក្រ​​​​ខ្វះខាត​​ខ្លាំង​មែន​ទែន​ គ្រួសារ​ Ortega ​បាន​​ផ្លាស់​​ទៅ​រស់​​នៅ La Coruna ទីក្រុង Galicia ​ព្រោះ​​​ការងារ​ឪពុក​ធ្វើ​នៅ​​​​ស្ថានីយ​រថភ្លើង ដោយ​រស់​នៅ​ក្នុង​ផ្ទះ​​​រហែក​រយ៉ៃ​​សម្រាប់​កម្មករ​រថភ្លើង។​

មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

ចំណែក​​ម្ដាយ​​របស់​​លោក គឺជា​​អ្នក​បម្រើ​តាម​ផ្ទះ​ និង​​ធ្លាប់​​ដើរ​​សុំទាន​​តាម​​ហាង​​​​ ​ដើម្បី​​​​​ទិញ​​របស់​​ប្រើ​ប្រាស់ ជាហេតុ​​ធ្វើ​ឲ្យ​លោក Ortega ​ឈប់​រៀន​​នៅ​អាយុ​ ​១៤​ឆ្នាំ​​ ដើម្បី​​ជួយ​កិច្ចការ​គ្រួសារ។ ការ​ងារ​​​ដំបូង​​របស់​មហាសេដ្ឋី​​​ពាន់​លាន​រូប​នេះ ​គឺ​ជា​​​​ជំនួយការ​​ក្នុង​ហាង​​​​​​មួយ​​ឈ្មោះ Gala និង​ជា​ពេល​​គាត់​​បាន​រៀន​​​​​​ច្នៃ​​សំលៀក​បំពាក់​​ដោយ​ដៃ​ ចាប់​តាំង​ពី​ពេល​នោះ​មក​។

មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

ក្រៅ​​ពី​ការ​​​ងារ​ដ៏​លំបាក​ខាង​លើ ​កុមារ​​រូប​នេះ​​ចូល​ចិត្ត​​ជិះកង់​​កម្សាន្ត​​ជុំវិញ​ទីក្រុង​ និង​ជា​ពេល​វេលា​​​ធ្វើ​​ឲ្យ​គេ​​​មាន​គំនិត​​ចង់​​រក​ប្រាក់​ខ្លួន​ឯង។ ក្នុង​​ឆ្នាំ​ ១៩៥០​​​ ​Ortega ​​​បាន​​​ស្វែង​រក​ទីតាំង​​ដ៏​ប្រសើរ​មួយ​នៅ​ទីក្រុង​ Galicia ​​ សម្រាប់​​គម្រោង​​អនាគត​ខ្លួន​គឺ ​បើក​កន្លែង​​​ដេរ​​ខោអាវ​​កូនក្មេង អាវទ្រនាប់ ​និង​ឈុត​គេង​យប់។ ​រហូត​​ដល់​​ឆ្នាំ​ ​១៩៦៣​​​​​​ ក្រោយ​​ទទួល​បទពិសោធន៍​ជាង​ ១០​ឆ្នាំ​​​​ពី​ការងារ​​កាត់ដេរ ​លោក​បាន​បង្កើត​ក្រុម​ហ៊ុន​​​មួយ​ឈ្មោះ​ Confecciones GOA ​​ ​ដែល​មាន​​ទទួល​កាត់ដេរ​ ច្នៃ​ម៉ូដ​សំលៀក​បំពាក់។​ ​លុះ​ដល់​ឆ្នាំ ​១៩៦៦​ ​លោក​បាន​​រៀបការ​​ជាមួយ​​ភរិយា​ដើម​​ឈ្មោះ Rosalia Mera តែ​ម្ដង​​ រហូត​​កើត​ជា​​ជំនួញ​ថ្មី​ៗ​បន្ថែម​​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ sabay

  • មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: