ដំឡូងជ្វា អាច​សម្លាប់​កោសិកា​មហារីក បាន​ច្រើន​ប្រភេទ​

ដំឡូងជ្វា អាច​សម្លាប់​កោសិកា​មហារីក បាន​ច្រើន​ប្រភេទ​

​ដំឡូងជ្វា ត្រូវបាន​អង្គការ​ណា​សា ចាត់ទុកថា ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ ដែល​ផ្តល់​សុខភាព​ល្អ និង​មាន​តម្លៃថោក​បំផុត សម្រាប់​ជ្រើសរើស យក​ទៅ​ទទួលទាន ក្នុង​បេសកម្ម​របស់ខ្លួន ក្នុង​លំហ​អាកាស​។

​ដំឡូង​ប្រភេទ​នេះ សម្បូរ​ទៅដោយ​ជីវជាតិ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង ជំងឺមហារីក​បាន​ថែម​ទៀត​។ តាមពិត ៨០ ភាគរយ​នៃ​ប្រូតេអ៊ីន របស់​ដំឡូងជ្វា​នេះ​គឺជា​ប្រភេទ Protease Inhibitor  ដែល​មាន​សមត្ថភាព​ប្រឆាំង នឹង​មហារីក​យ៉ាង​អស្ចារ្យ​។ ដំបូង​ឡើយ គេ​បាន​ធ្វើ​តេស្ត​ទៅលើ ប្រូតេអ៊ីន​មួយ​នេះ ដែល​វាង​អាច​ប្រឆាំង នឹង​ជំងឺ​មហារីក​គ្រាប់​ឈាមស និង​មហារីក​ឈាម​ផ្សេងៗ​ទៀត​បាន​។

​យោង​ទៅតាម​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ដំឡូងជ្វា អាច​មាន​ប្រយោជន៍ ដល់​ជំងឺមហារីក​អណ្តាត ព្រោះ​ប្រូតេអ៊ីន​របស់​វា អាច​កាត់បន្ថយ ការរស់រានមានជីវិត របស់​កោសិកា​មហារីក ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។

​ដំឡូងជ្វា ក៏​មាន​ទំនាក់ទំនង ក្នុង​ការកាត់បន្ថយ អត្រា​ជំងឺមហារីក​ថង់ទឹកប្រមាត់​ដែរ ប៉ុន្តែ មិនទាន់​មាន​ការ​ធ្វើ​តេស្ត​នៅឡើយ​ទេ​។ ក្រៅពី​មាន​ប្រយោជន៍​ខ្លាំង ចំពោះ​សុខភាព ដំឡូង​មួយ​ប្រភេទ​នេះ ក៏​មាន​រសជាតិ​ឆ្ងាញ់​ណាស់ដែរ​។ សម្រាប់​រដូវរងា អ្នក​អាច​ដុត​វា ហើយ​យក​ដាក់​ក្នុង​ហោប៉ៅ ដើម្បី​ផ្តល់​ភាពកក់ក្តៅ ដល់​រាងកាយ​បាន ព្រមទាំង​អាច​ញ៉ាំ​វា ជា​អាហារសម្រន់​ដ៏​ល្អ​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។