ក្រៅពី​សម្រក​ទម្ងន់ តើ​វីតាមីន C អាច​ជួយ​អ្វី​បាន​ទៀត​ទៅ​?

ក្រៅពី​សម្រក​ទម្ងន់ តើ​វីតាមីន C អាច​ជួយ​អ្វី​បាន​ទៀត​ទៅ​?

​តើ​មាន​អ្វីខ្លះ​ដែល​វីតាមីន C មិន​អាចធ្វើ​បាន​នោះ​? មាន​ការស្រាវជ្រាវ​កាន់តែច្រើន បាន​និយាយ​អំពី ជីវជាតិ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ក៏​ហាក់ដូចជា​បញ្ជាក់ថា វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ​។ តាមពិត ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​បង្ហាញថា ការ​ញ៉ាំ​វីតាមីន C រាល់ថ្ងៃ អាច​ជួយ​រាងកាយ សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។

​ពេល​យើង​និយាយ​អំពី ការ​សម្រក​ទម្ងន់ មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ដើម្បី​សម្រក​ទម្ងន់​បាន លុះត្រាតែ​មាន​ទម្លាប់​ញ៉ាំ​អាហារ​តិចៗ និង​ហាត់ប្រាណ​ច្រើន​។ យ៉ាងណាមិញ ការផ្លាស់ប្តូរ​របៀប​រស់នៅ​សំខាន់​ម្តង អាចជា​រឿង​មួយ​ពិបាក​ដោះស្រាយ​ណាស់​។ ប៉ុន្តែ ការផ្លាស់ប្តូរ​តិចតួច អាច​នឹង​ជួយ​ឲ្យ​អ្វីៗ ស្រួលបួល​មក​វិញ​បាន​។

វីតាមីន C អាច​ជួយ​សម្រក​ទម្ងន់​បាន តាមរយៈ​ការពង្រឹង​ដល់ សុខភាព​បេះដូង​សរសៃឈាម​។ អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត នៃ​ការ​ហាត់ប្រាណ គឺ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​បេះដូង តែ​វីតាមីន C ក៏​ផ្តល់​ជា​អត្ថប្រយោជន៍ ដូចគ្នា​នឹង​ការ​ហាត់ប្រាណ​ដែរ​។

អ្នក​ដែល​ធាត់​ជ្រុល ប្រហែលជា​មាន​ពិបាក ក្នុង​ការចាប់ផ្តើម​កម្ម​វិធី​ហាត់ប្រាណ ជាពិសេស អ្នក​ដែល​មាន​បញ្ហា​សន្លាក់ ឬ​បេះដូង ដោយសារ​ទម្ងន់​ធ្ងន់​ពេក​តែម្តង​។ តែ​វីតាមីន C អាច​ជួយ​ពង្រឹង​ដល់ សុខភាព​បេះដូង និង​អាច​រីករាយ​នឹង​អត្ថប្រយោជន៍ នៃ​ការ​ហាត់ប្រាណ​ទៀត ខណៈពេល​កំពុង​តែ​ផ្លាស់ប្តូរ​របៀប​រស់នៅ ដើម្បី​អាច​ចាប់ផ្តើម​ហាត់ប្រាណ​បាន​។ វីតាមីន C ដែល​អ្នក​គួរ​ទទួល​ទាន​រាល់​ថ្ងៃ​នោះ គឺ ៣០ ទៅ ១៨០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង​ សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។