ជិះ​យន្តហោះ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ដឹង​បញ្ហា​អ្វីខ្លះ​?​

6 Videos


​កុំ​ធ្វើដំណើ​តាម​ជើងយន្ដហោះ​តូច​ឲ្យ​សោះ ព្រោះ​វា​មិនអាច​ផ្គត់ផ្គង់​អុកស៊ីសែន​បាន​គ្រប់គ្រាន់​នៅពេលដែល​យន្ដហោះ ហោះ​កាន់តែ​ខ្ពស់ ។​ +​ពេលវេលា​ដែល​គួរ​ធ្វើ​ដំណើរការ​មាន​ផ្ទៃពោះ​ជា​ដំណាក់កាល​មួយ​ដែល​ស្ត្រី​គ្រប់រូប​មាន​សេចក្ដីសុខ​បំផុត ហើយក៏​ជា​ពេលដែល​លំបាក​បំផុត​មុននឹង​ក្លាយជា​ម្ដាយ​របស់គេ ។​ ​ការវិវឌ្ឍ​ន៏​ទារក​ក្នុង​ផ្ទៃ​ជា​រៀងរាល់ថ្ងៃ​ត​ម្រូ​ឲ្យ​អ្នក​យកចិត្តទុកដាក់​ខ្លាំង​បំផុត ទាំង​ពេលធ្វើ​ដំណើរ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ ។ សូម្បីតែ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ក៏​មិនត្រូវ​មើលរំលង​ដែរ ។ ខាងក្រោម​នេះ គឺជា​កត្តា​មួយចំនួន​ដើម្បី​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើដំណើរ​តាម​ជើងយន្ដហោះ​ប្រកបដោយ​សុវត្ថិភាព ៖

​+​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​
​ការផ្ដល់​ជាតិ​សំណើម​តិច​អាច​បណ្ដាល​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុ​ខ្លួន ដូច្នេះ​អ្នក​គួរតែ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ផ្សេងៗ ។​

​+​ចៀសវាង​អា​ហារ និង​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​អាស៊ីដ​
​​ទាំង​មុនពេល​ហោះហើរ និង​កំឡុងពេល​ហោះហើរ ហាម​ញ៉ាំ​អាហារ ឬ​ផឹក​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​ហ្គាស ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អារ​ម្ម​ណ៏​មិនសូវ​ស្រួល​ក្នុង​ខ្លួន ជាពិសេស កាហ្វេ តែ និង​ភេ​ស​ជ្ជះ​ប៉ូវ​កម្លាំង​មួយចំនួនទៀត ។​

​+​ធ្វើដំណើ​តាម​យន្ដហោះ​ធំ​
ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​មាន​ផលវិបាក​គួរតែ​រង់ចាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​៦​ស​ប្ដា​ហ៏​សិន ។​

+​ការប្រើ​ខ្សែរ​ក្រវាត់​
​​ក្នុងពេល​ធ្វើដំណើ​តាម​យន្ដហោះ អ្នក​ត្រូវ​ចងខ្សែរ​ក្រវាត់​ស្ថិតនៅក្រោម​ពោះ និង​ត្រគាក​នៅពេល​អង្គុយ ។​

​+​ពេលវេលា​ដែល​អ្នក​គួរតែ​ផ្អាក​ការធ្វើដំណើរ​
​អ្នក​គួរតែ​ពន្យា​ពេលធ្វើ​ដំណើរ ប្រសិនបើ​មាន​ហានិភ័យ​ដូចជា បញ្ហា​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ភាពខុសប្រក្រតី​
​ឬ​ហូរឈាម​ចេញ​តាម​ទ្វារមាស​ជាដើម ។​

​​+​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ធ្វើដំណើរ​
​ក្រុមហ៊ុន​អាកាសចរ​ណ៏​ទាំងអស់​សុទ្ធតែ​បាន​ណែនាំ​ឲ្យ​អ្នកមាន​ផ្ទៃពោះ​ទៅ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជាមុនសិន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ក្នុងពេល​ធ្វើដំណើរ ។​

​+​កុំ​អង្គុយ​យូរពេក​
​កុំ​អង្គុយ​យូរពេក ត្រូវ​ងើប​ខ្លះ ឬ​ឧស្សា​ហ៏​ធ្វើ​ចលនា​ពន្លា​ជើង ដើម្បី​កុំ​ឲ្យ​មាន​អាកា​រះ​ស្ពិ​ក ឬ​ហើមជើង ។​

+​អ្វីដែល​អ្នក​ត្រូវតែ​ចាំ​កុំ​ភ្លេច​
​​ត្រូវ​រក្សារ​របាយ​ការ​ណ៏​ដែល​ធានារ៉ាប់រង​សង្គ្រោះ​បន្ទាន់ដោយ​វេជ្ជបណ្ឌិត និង​ទំនាក់ទំនង​លម្អិត​ក្នុងការ​ប្រើប្រាស់​ថ្នាំ ដើម្បី​ងាយស្រួល​ពេល​ជួប​បញ្ហា​ភ្លាមៗ ៕