តើ​ទារក​ទើបនឹង​កើត គួរ​មើលថែទាំ​បែបណា​?​

6 Videos


​ធ្វើជា​មាតាបិតា​ដំបូង​ពិតជា​មាន ការលំបាក​ក្នុងការ​ថែទាំ​កូនតូច ព្រោះ​មិន​ឆ្លា​ប់​ឆ្លងកាត់​ពីមុនមក ។ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន ដើម្បី​ជំនួយ​ដល់​មាតា​ថ្មីថ្មោង​ក្នុងការ​ថែរក្សា​កូនតូច ៖​

+ ស្លៀក​កន្ទប​ឲ្យ​កូន​របស់​អ្នក​
​ ​ចូរ​អ្នកសិក្សា​ស្វែងយល់​ពី​កត្តា​ដំបូង​ក្នុងការ​ស្លៀក​កន្ទប​ឲ្យ​ទារក​ទើប​ហ្នឹង​កើត​របស់​អ្នក ។ អ្នក​ត្រូវ​ត្រៀម​ប្រដាប់ប្រដា​ស​សម្រាប់​ទារក​ឲ្យ​រួចស្រេច ហើយ​ផ្តេក​ទារក​ចាប់​កាន់​ទារក​ឲ្យ​ជាប់ ដើម្បី​ការពារ កុំ​ឲ្យ​របូត​លុបលាង​និង​សម្អាតខ្លួន​ទារក ។​

+ ងូតទឹក​ឲ្យ​ទារក​
​ ​ការ​ងូតទឹក​ឲ្យ​ទារក អាច​បញ្ជាក់បាន​ថា ជា​ទង្វើ​ជាទី​គាប់ចិត្ត​ចំពោះ​កូនតូច​របស់​អ្នក ។ អ្នក​គ្រាន់តែ​មានការ​ប្រុងប្រយ័ត្ន​ត្រូវ​ដឹង​ពី​វិធីសាស្ត្រ​ត្រឹមត្រូវ នៃ​ការ​ស្រាត​សម្លៀកបំពាក់​ទារក​នៅក្នុង​បន្ទប់ទឹក លុប លាង និង​សម្អាត​កូន​របស់​អ្នក ហើយ​ជូត​ខ្លួន ដោយ​កន្សែងពោះគោ ។ អ្នក​ចាំបាច់​ត្រូវ​យល់ដឹង​ពី​ប្រភេទ​សាប៊ូ ដែល​អាច​ប្រើ​ដើម្បី​កក់សក់​កូន​របស់​អ្នក​ថា​តើ​សាប៊ូ​នេះ​អាច​ប្រើ​បានជា​មួយ​សាច់​ដ៏​ទន់​របស់​ទារក ឬក៏​អត់​? ។​

តើ​ទារក​ទើបនឹង​កើត គួរ​មើលថែទាំ​បែបណា​?​

+​បំបៅកូន​ដោយ​ទឹកដោះ​
​ ​ការ​បំបៅកូន​ដោយ​ទឹកដោះ គឺមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​ទារក ហើយក៏​មានគុណ​ប្រយោជន៍​ដល់​អ្នក​ដែរ ។ អ្នក​អាច​ប្រើ​ពេលវេលា​បំបៅកូន ហើយ​អ្នក​អាច​កាត់បន្ថយ​ការឈឺ​ឆ្អឹងឆ្អែង​របស់​អ្នក​បានដែរ ។ ប៉ុន្តែ​អ្នក​ត្រូវមាន​កាត​ប្រុងប្រយ័ត្ន​បំផុត​ក្នុងការ​ជ្រើសរើស​របៀប​ដាក់​កូន ដោយ​ត្រូវដាក់​កូន​ថ្នមៗ និង​បំបៅកូន​ឲ្យ​បាន​ត្រឹមត្រូវ ។

+​វី​ធី​ផ្សេងៗ ក្នុងការ​បី​ទារក​
​ ​អ្នក​ចាំបាច់​ត្រូវ​យល់​ពី​វិធី​បីកូន​ខុសៗ​គ្នា​ជាច្រើន​ដែល​អ្នក​អាច​ប្រើ​ក្នុងការ​បីកូន​របស់​អ្នក​បាន ។ របៀប​បីកូន​នេះ ក៏បង្ក​ភាពងាយស្រួល​ដល់​កូន​របស់​អ្នក​ដែរ ។ វិធី​ផ្សេងៗ​ក្នុងការ​បីកូន​នោះ រួមមាន​ការ​បី​ដោយ​យកដៃ​របស់​អ្នក​ទប់​ពោះ​របស់​វា បី​ដោយ​យកដៃ​របស់​អ្នក​ពោះ​របស់​វា បី​ដោយ​យកដៃ​ទ្រ​ត្រ​គោក និង​បី​ដោយ​ឲ្យ​ទារក​ច្រក​គាវ​លើ​ដៃ​របស់​អ្នក ។​

​+​សិក្សា​ស្វែងយល់​ពី​មូលដ្ឋាន នៃ​ការថែទាំ​ទារក​
​អ្នក​ត្រូវផ្តោត​ការយកចិត្តទុកដាក់​រា​ល់ គំនិត​មូលដ្ឋាន នៃ​ការថែទាំ​ទារក ។ ការយកចិត្តទុកដាក់​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព​ល្អ ចំពោះ​ទារក និង​ខ្លួន​អ្នក​ផ្ទាល់ ។ ទារក​រីករាយ​ក៏​ធ្វើ​ឲ្យ​ម្តាយ​រីករាយ និង​មនុស្ស​ក្នុង​គ្រួសារ​ក៏​រីករាយ​ផងដែរ ៕